ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​សុំ​ឲ្យ​គេ​គោរព​រដ្ឋាភិបាល​ថ្មី​របស់​ភូមា


ឧត្តមសេនីយ៍​ ថាន់ ស្វេ (Than Shwe) ប្រធាន​រដ្ឋាភិបាល​យោធា​ភូមា​នៅ​ក្នុង​ពិធី​បុណ្យ​ខួប​ឯករាជ្យ​ជាតិ​លើក​​ទី​៦៣​នៅ​រដ្ឋធានី ណៃព្យីដ (Naypyitaw) នៅ​ថ្ងៃ​ទី​៤​ខែ​មករា​ឆ្នាំ​​២០១១។
ឧត្តមសេនីយ៍​ ថាន់ ស្វេ (Than Shwe) ប្រធាន​រដ្ឋាភិបាល​យោធា​ភូមា​នៅ​ក្នុង​ពិធី​បុណ្យ​ខួប​ឯករាជ្យ​ជាតិ​លើក​​ទី​៦៣​នៅ​រដ្ឋធានី ណៃព្យីដ (Naypyitaw) នៅ​ថ្ងៃ​ទី​៤​ខែ​មករា​ឆ្នាំ​​២០១១។

ប្រទេស​ចិន​បាន​ធ្វើការ​សរសើរ​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ភូមា​ថា​បាន​លើក​តម្កើង​លទ្ធិ​ប្រជាធិបតេយ្យ។ ចិន​បាន​រិះគន់​ប្រទេស​ផ្សេងទៀត​ដែល​បាន​រិះគន់​ចំពោះ​រដ្ឋាភិបាលថ្មី​របស់​ប្រទេស​ជិតខាង​និង​ជិតស្និទ្ធ​មួយ​នេះ។​ រដ្ឋាភិបាល​ថ្មី​របស់​ភូមា​បាន​ស្បថ​ចូល​កាន់​អំណាច​នៅ​សប្តាហ៍មុន​នេះ។

ក្នុង​ពេល​ផ្តល់​សេចក្តី​អបអរ​សាទរ​របស់​ប្រទេស​ចិន​ជូន​ចំពោះ​រដ្ឋាភិបាល​ថ្មី​របស់​ភូមាដែល​បាន​ចូល​កាន់​អំណាច​កាល​ពី​ថ្ងៃពុធ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន Jiang Yu បាន​ធ្វើការ​ព្រមាន​ភ្លាមៗ​ផងដែរ​ដល់​ប្រទេស​ដទៃ​កុំឲ្យ​លូកដៃ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជិត​ខាង​របស់​ខ្លួន​មួយនេះ។

Jiang និយាយថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​យល់ស្រប​នឹង​ប្រទេស​ដទៃ​ទាំងនោះ​ដែល​អះអាង​ថា​ សភា​ថ្មី​ដែល​ដឹកនាំ​ដោយ​ក្រុម​ស៊ីវិល​ ជារដ្ឋាភិបាល​យោធា​ចាស់​ដដែល​ ​ដែលគ្រាន់​តែមាន​ទម្រង់​ថ្មី។

អ្នកស្រី​បាន​សរសើរ​រដ្ឋាភិបាល​ថ្មី​នេះ​ចំពោះ​សកម្មភាព​ដែល​អ្នកស្រីហៅថា​ជា​ការ​លើក​តម្កើង​លទ្ធិ​ប្រជាធិបតេយ្យ។

សហរដ្ឋ​អាមេរិក​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ហៅ​ការ​ផ្ទេរ​អំណាច​នៅក្នុង​ប្រទេស​ភូមា​ថា​គ្រាន់តែ​ជា​ការ​ក្លែង​បន្លំ។ មន្ត្រី​អាមេរិក​បាន​និយាយកាល​ពី​ថ្ងៃពុធ​ថា​ ពួកគេ​នឹង​បន្ត​ជំរុញ​ឲ្យ​មាន​នូវ​អ្វី​ដែល​ពួកគេ​ពិពណ៌នា​ថា​ជា​កំណែ​ទម្រង់​ពិត​ប្រាកដនោះ​។

សហរដ្ឋ​អាមេរិក​និង​អ្នករិះគន់​ដទៃ​ទៀត​អះអាង​ថា​ ឧត្តមសេនីយ៍កំពុង​កាន់​តំណែង​និង​ឧត្តមសេនីយ៍​ចូល​និវត្តន៍​ពី​រដ្ឋាភិបាល​ចាស់ រួមទាំង​អ្នករដ្ឋបាល​បច្ចេកទេស​ផង កំពុង​ក្តាប់​អំណាច​យ៉ាង​ខ្លាំង។ ប្រធានាធិបតី​ថ្មី​គឺ​លោក Thein Sein ជា​អតីត​ឧត្តមសេនីយ៍​ដែល​បាន​លះបង់​ឯកសណ្ឋាន​យោធាកាលពី​ឆ្នាំមុន ដើម្បី​ទៅ​រៀបចំ​ការ​បោះឆ្នោត​ដែល​ត្រូវគេ​រិះគន់​យ៉ាងខ្លាំង។

ប្រទេស​ចិន​មាន​ចំណង​ទាក់ទង​ជិតស្និទ្ធ​ផ្នែក​នយោបាយ យោធា និង សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ភូមា ហើយ​ជា​យូរ​មក​ហើយ​ធ្លាប់បាន​ការពារ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នេះ​យ៉ាង​ខ្ជាប់ខ្ជួន។

ចិន​ធ្លាប់ជា​អ្នកគាំទ្រ​យ៉ាងខ្លាំង​របស់​រដ្ឋាភិបាល​យោធា​ដែល​ផុត​អាណត្តិ​នេះ​ ហើយ​ដែល​បាន​គ្រប់គ្រង​ប្រទេស​ភូមា​តាំងពី​ឆ្នាំ​១៩៨៨​មក ក្នុង​ទម្រង់​ដែល​គេហៅថា​ជា​ «ប្រជាធិបតេយ្យ​មាន​វិន័យ»។ ប្រទេស​ភូមា​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​យោធា​ ចាប់​តាំងពី​ឆ្នាំ​១៩៦២​មកម៉្លេះ។

អ្នកនាំពាក្យ​ Jiang Yu និយាយ​ថា​សហគមន៍​អន្តរជាតិ​គួរតែ​ទទួល​ស្គាល់​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​ប្រជាធិបតេយ្យ​របស់​ភូមា។

ហើយ​អ្នកស្រី​ថ្លែងថា​ការណ៍នេះ​នឹង​ជួយ​ប្រទេស​ភូមា​ឈាន​ទៅមុខ​តាមផ្លូវ​ទៅកាន់​កំណើន​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ៕

ប្រែសម្រួល​ដោយ ​សឹង ​សុផាត

XS
SM
MD
LG