ចិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា
នៅថ្ងៃច័ន្ទនេះ កម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាកិច្ចព្រមព្រៀងដំបូងបង្អស់ដែលកម្ពុជាមានជាមួយភាគីបរទេស។ រដ្ឋមន្រ្តីការបរទេសចិនដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាសម្រាប់ការចុះកិច្ចព្រមព្រៀងនេះ បានលើកឡើងថា ប្រទេសចិននឹងបន្តជួយប្រទេសកម្ពុជា ហើយបានសម្រេចផ្តល់ជំនួយឥតសំណងចំនួន១៤០លានដុល្លារ ក្នុងពេលមកបំពេញទស្សនកិច្ចនេះ។ លោក អូន ឆេងប៉រ រាយការណ៍ឲ្យវីអូអេ ពីរាជធានីភ្នំពេញ។