ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ចោទ​​ថា​ ការបោះឆ្នោត​​ដោយ​រដ្ឋសភា​អាមេរិក​អំពី​​កម្មវិធី​ TikTok ជា​​«តក្កវិជ្ជា​​ចោរព្រៃ»


រូបឯកសារ៖ នៅក្នុងរូបថតនេះ រូបសញ្ញាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ TikTok ត្រូវបានបង្ហាញនៅលើអេក្រង់ទូរស័ព្ទ iPhone នៅពីមុខទង់ជាតិសហរដ្ឋអាមេរិក និងទង់ជាតិចិន។
រូបឯកសារ៖ នៅក្នុងរូបថតនេះ រូបសញ្ញាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ TikTok ត្រូវបានបង្ហាញនៅលើអេក្រង់ទូរស័ព្ទ iPhone នៅពីមុខទង់ជាតិសហរដ្ឋអាមេរិក និងទង់ជាតិចិន។

ប្រទេស​ចិននិយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ការ​អនុម័ត​យល់ព្រម​របស់​រដ្ឋសភា​សហរដ្ឋអាមេរិក ដែល​បង្ខំ​ឱ្យកម្មវិធី​ ​TikTok​កាត់ផ្តាច់​ចំណង​ទាក់ទង​ជា​មួយ​ក្រុម​ហ៊ុន​មេរបស់​ខ្លួន​ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​បាន​ហាមប្រាម​ក្នុង​សហរដ្ឋ​អាមេរិក​នោះ​ កើត​មាន​ឡើង​ក្នុង​លក្ខណៈ​ជា​របៀប​«តក្កវិជ្ជា​ចោរព្រៃ​ទាំងស្រុង»។ នេះ​បើ​តាម​សេចក្តី​រាយការណ៍របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ។

កម្មវិធី​បង្ហោះ​វីដេអូ​ខ្លីៗ​មួយ​នេះ​ ​ មាន​ប្រជាប្រិយភាព​ខ្លាំងនៅ​ជុំវិញ​ពិភពលោក​ ប៉ុន្តែ​ជា​របស់​ក្រុម​ហ៊ុន​បច្ចេកវិទ្យាដ៏​ធំ​របស់​ចិន​ឈ្មោះ​ ByteDance និង​ត្រូវ​បាន​ចោទប្រកាន់​ថា​ មាន​ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ​ជា​មួយ​គណបក្ស​កុម្មុយនីស្ត​ចិន​នោះ​ ​បាន​ធ្វើ​ឱ្យ​មាន​ការបារម្ភ​ជា​ច្រើន​នៅ​ក្នុង​ចំណោម​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន។

កាល​ពី​ថ្ងៃ​ពុធ​ រដ្ឋសភា​សហរដ្ឋ​អាមេរិក​ ​បាន​អនុម័ត​យល់ព្រមដោយ​សំឡេង​លើសលប់​លើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ ដែល​នឹង​បង្ខំ​ឱ្យ​កម្មវិធី​ TikTok​ ​ត្រូវ​ដក​ខ្លួន​ឱ្យ​នៅ​ឆ្ងាយ​ពី​ក្រុម​មេរបស់​ខ្លួន ​បើ​មិន​ដូច្នោះ​ទេ​ នឹង​ទទួល​រង​ការ​ដាក់​បម្រាម​មិន​ឱ្យ​ប្រើប្រាស់​ក្នុង​ទូទាំង​សហរដ្ឋ​អាមេរិក​តែ​ម្តង។

សេចក្តី​ព្រាងច្បាប់នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​បោះឆ្នោត​អនុម័ត​ដោយ​ព្រឹទ្ធសភា​អាមេរិកនៅឡើយ​ទេ ហើយ​ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រឈម​នឹង​ការសាកល្បង​ដ៏​តឹងតែង​មួយ​ ដើម្បី​ក្លាយជា​ច្បាប់​សម្រាប់​អនុវត្ត៕

XS
SM
MD
LG