ប្រធានាធិបតីនៃប្រទេសចិន លោក ហ៊ូ ជិនតាវ អំពាវនាវឲ្យមានការបង្កើតរូបមន្ដសន្ដិសុខថ្មីសម្រាប់ប្រទេសអាស៊ីដែលបញ្ចៀសមិនឲ្យមានការខ្វែងគំនិតគ្នាក្នុងតំបន់កាន់តែញឹកញាប់ដែលកើតឡើងដោយសារការទាមទាររៀងៗខ្លួននូវដែនទឹក នៅក្នុងតំបន់។ អធិប្បាយរបស់លោកធ្វើឡើងនៅក្នុងកិច្ចប្រជុំមូយធ្វើឡើងក្នុងកោះខាងត្បូង ហៃណំា របស់ប្រទេសចិន។
ប្រធានាធិបតីចិន លោក ហ៊ូ ជិនតាវ បានអំពាវនាវឲ្យមានភាពប្រសើរឡើងដល់កិច្ចសហប្រតិបត្ដិការគ្នាក្នុងចំណោមប្រទេសអាស៊ី ។
លោក ហ៊ូ ជិនតាវ មានប្រសាសន៍ថា ប្រទេសអាស៊ីត្រូវការស្វែងរកមតិរួមគ្នា ដើម្បីចៀសវាងមិនឲ្យមានការខ្វែងគំនិតគ្នា និង ដើម្បីលើកស្ទួយសន្ដិសុខរួម។ លោកថ្លែងបន្ថែមថា ប្រទេសទាំងនោះគួរតែបើតាមសម្តីផ្ទាល់របស់លោកថា ច្រានចោលគំនិតសង្រ្គាមត្រជាក់ ដើម្បីទទួលយកអ្វីដែលលោកហៅថា ទស្សនៈសន្ដិសុខថ្មី ប្រកបទៅដោយការទុកចិត្ដគ្នាទៅវិញទៅមក សមភាព និង ការសម្របសម្រួលគ្នា។
សេចក្ដីអធិប្បាយរបស់លោក ធ្វើឡើងកាលពីថ្ងៃសុក្រ នៅក្នុងវេទិកាសម្រាប់អាស៊ី នៃទីក្រុង Boao ដោយចិនបានប្រៀបធៀប របៀបអាស៊ី ទៅ នឹង វេទិកាសេដ្ឋកិច្ចសកល នៃទីក្រុង Davos ប្រទេស ស្វីស។
មេដឹកនាំមកពីប្រទេសប្រេសិល រុស្ស៊ី និង អាហ្វ្រិកខាងត្បូង បានចូលរួមជាមួយប្រធានាធិបតីចិន នៅលើ ឆាក។ មួយថ្ងៃមុន មេដឹកនាំប្រទេសទាំងនោះបានចូលរួមក្នុងកិច្ចប្រជុំមូយ ជាមួយប្រទេសមហាអំណាចថ្មីៗក្នុងពិភពលោក ហៅកាត់ ថា BRICS ដោយរាប់បញ្ចូលប្រទេសឥណ្ឌា។ មេដឹកនាំប្រទេសដទៃ ដែលចូលរួមជាមួយវេទិកាBoao មាន នាយករដ្ឋមន្ដ្រីជប៉ុន កូរេខាងត្បូង អេស្បាញ និង យូក្រេន។
នៅក្នុងសុន្ទរកថា លោក ហ៊ូជិនតាវ មានប្រសាសន៍ថា ពលរដ្ឋនៅក្នុងប្រទេសអាស៊ី មានបេសកម្មរួម ដើម្បីលើកដំកើងការអភិវឌ្ឍន៍រួម។ លោកអំពាវនាវ ឲ្យមានភាពជាមិត្ដភក្ដិគ្នា ជាពិសេសក្នុងចំណោមប្រទេសជិតខាងរបស់ប្រទេសចិន។
មេដឹកនាំចិនក៏បានថ្លែងសង្កត់ថា ជនជាតិអាស៊ីមានគ្រួសារតែមួយ។ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបានចូលពាក់ព័ន្ធនឹងជម្លោះដែនទឹកសមុទ្រ នៃកោះ ឋិតនៅលើសមុទ្រចិន ខាងត្បូង និង ខាងកើត។
ជម្លោះនោះបាននាំឲ្យមានការខូចខាតដល់តំបន់ ដោយគេឃើញប្រទេសគូបដិបក្សខ្លះ ដែលទាមទារកម្មសិទ្ធិខ្លះ ខិតជិតទៅរក សរអ ដែលមានឥទ្ធពលខ្លាំង ខាងយោធាជើងទឺក នៅក្នុងតំបន់៕
ប្រែសម្រួលដោយ អ៊ូ ធួក