ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Rubio មាន​ទំនុកចិត្ត​ក្នុង​ការទាក់ទង​ជាមួយ​រដ្ឋាភិបាល​ចិន​ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​ការបរទេស ថ្វីបើ​មាន​ការដាក់​ទណ្ឌកម្ម​ក៏ដោយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Marco Rubio នៃ​រដ្ឋ Florida ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​រដ្ឋមន្ត្រី​ការបរទេស​ដោយ​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Donald Trump ល្បីល្បាញ​ថាជា​អ្នក​រិះគន់​ចិន។ ថ្វីបើ​ត្រូវ​បាន​ដាក់ទណ្ឌកម្ម​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ២០២០ ក៏​ដោយ លោក Rubio និយាយ​ថា លោក​មាន​ទំនុកចិត្ត​«ក្នុង​ការស្វែងរក​ដំណោះស្រាយ»ដើម្បី​ទាក់ទង​ជាមួយ​ចិន ប្រសិនបើ​បាន​ទទួល​ការយល់ព្រម​ពី​ព្រឹទ្ធសភា។ ប្រធាន​ការិយាល័យ​វីអូអេ​ប្រចាំ​នៅ​ក្រសួង​ការបរទេស​អ្នក​ស្រី Nike Ching រាយការណ៍​អំពី​ប្រវត្តិ​នៃ​ការតាក់តែង​ច្បាប់​និង​ជំហរ​សាធារណៈ​របស់​លោក​លើ​បញ្ហា​សំខាន់ៗដែល​ទាក់ទិន​នឹង​ប្រទេស​ចិន។ លោក ជឹង ប៉ូជីន ប្រែសម្រួល​សេចក្តីរាយការណ៍​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG