អំពើហិង្សាបានផ្ទុះឡើងនៅយប់ទីពីរបន្តបន្ទាប់គ្នានៅក្រុង Charlotte រដ្ឋ North Carolina ទីដែលក្រុមបាតុករបានប្រមូលផ្តុំដើម្បីតវ៉ាប្រឆាំងនឹងការបាញ់សម្លាប់បុរសជនជាតិអាមេរិកកាត់អាហ្រ្វិកម្នាក់ដោយប៉ូលិស។ ក្រុមមន្រ្តីនិយាយថា បុរសម្នាក់ដែលត្រូវបានបាញ់អំឡុងពេលបាតុកម្ម បានស្លាប់ ប៉ុន្តែមិនបានបង្ករបួសដោយមន្រ្តីប៉ូលិសទេ។ ក្រុមបាតុករមានការខឹងសម្បារចំពោះការបាញ់សម្លាប់បុរសឈ្មោះ Keith Lamont កាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅតំបន់អគារស្នាក់នៅរបស់បុរសម្នាក់នោះ។ ប៉ូលិសបាននិយាយថា បុរសស្បែកខ្មៅរូបនោះមានកាំភ្លើងជាប់ខ្លួន ខណៈដែលអ្នកជិតខាង និងគ្រួសារនិយាយថា បុរសនោះកាន់តែសៀវភៅប៉ុណ្ណោះ។