Hello VOA ពិសេស៖ អង្គការសហប្រជាជាតិ លើកទឹកចិត្តមនុស្សគ្រប់រូបឱ្យក្រោកឈរដើម្បីសិទ្ធិមនុស្ស
អ្នកឃ្លាំមើលពណ៌នាថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២០ កាន់តែធ្លាក់ចុះដោយសារតែការបន្តយាយីរំខានសិទ្ធិសេរីភាពរបស់ពលរដ្ឋនិងអ្នកការពារសិទ្ធិមនុស្សទាំងនៅក្នុងប្រទេសនិងនៅវេទិកាអន្តរជាតិ ប៉ុន្តែសម្តែងសុទ្ទិដិ្ឋនិយមថា ស្ថានភាពនឹងប្រសើរឡើងវិញនៅឆ្នាំ២០២១ ដោយសារតែការចាប់អារម្មណ៍របស់សហគមន៍អន្តរជាតិកាន់តែកើនឡើង។ លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្វ្រែល បានបញ្ជាក់ប្រាប់វីអូអេថា ពលរដ្ឋកម្ពុជាគួរតែធ្វើសកម្មភាពផ្ទាល់ខ្លួនដើម្បីទាមទារសិទ្ធិសេរីភាពឲ្យស្របតាមពាក្យស្លោករបស់អង្គការសហប្រជាជាតិនៅឆ្នាំនេះ ដែលស្នើឲ្យមនុស្សគ្រប់គ្នាក្រោកឈរឡើងដើម្បីសិទ្ធិមនុស្ស។ តទៅនេះ ជាបទសម្ភាសន៍រវាងលោក ម៉ែន គឹមសេង នៃវីអូអេ ជាមួយលោក គល់ បញ្ញា៕ (លោក ម៉ែន គឹមសេង, Hello VOA ពិសេស, វ៉ាស៊ីនតោន, ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០)