ក្រុមគ្រួសារអ្នកជំងឺមហារីក ត្រូវការជំនួយផ្នែកហិរញ្ញវត្ថុនិងកម្លាំងចិត្តពីសហគមន៍
អ្នកជំងឺនិងសមាជិកក្រុមគ្រួសារអ្នកជំងឺមហារីក រៀបរាប់អំពីការហែលឆ្លងឧបសគ្គ ដើម្បីជួយសង្គ្រោះមនុស្សជាទីស្រលាញ់របស់ខ្លួន។ ចំពោះក្រុមគ្រួសារអ្នកជំងឺមហារីក ពួកគេត្រូវការជំនួយផ្នែកហិរញ្ញវត្ថុនិងកម្លំាងចិត្តពីសហគមន៍។ កញ្ញា ផន បុប្ផា អ្នកនាង ខាន់ សុគុំមនោ និងកញ្ញា ហ៊ាន សុជាតា រាយការណ៍ឲ្យវីអូអេ ពីរាជធានីភ្នំពេញ៕