លីបង់ជាថ្មីម្តងទៀតជាចំណុចសំខាន់នៃភាពចលាចលក្នុងតំបន់មជ្ឈិមបូព៌ាក្នុងឆ្នាំ២០២៤
ឆ្នាំ២០២៤បានឃើញនៃការរៀបចំឡើងវិញនូវតុល្យភាពអំណាចក្នុងតំបន់មជ្ឈឹមបូព៌ា។ ប្រទេសលីបង់ម្តងទៀតស្ថិតនៅចំណុចកណ្តាលនៃចលាចលនេះនៅពេលដែលអ៊ីស្រាអែលបានចាប់ផ្តើមវាយឆ្មក់និងការវាយប្រហារតាមអាកាសដ៏ខ្លាំងនៅក្នុងការឆ្លើយតបវាយប្រហារចេញពីក្រុម Hezbollahដែលបានបំផ្លាញផ្នែកដ៏ធំល្វឹងល្វើយនៃប្រទេសនេះ។ ការឈប់បាញ់គ្នាដ៏ប្រេះស្រួយនៅក្នុងខែវិច្ឆិកាបានធ្វើឱ្យស្ងប់ស្ងាត់ការទម្លាក់គ្រាប់បែកយ៉ាងហោចណាស់ជាបណ្តោះអាសន្ន ក៏ប៉ុន្តែការផ្លាស់ប្តូររបបនៅក្នុងប្រទេសស៊ីរីគំរាមកំហែងធ្វើឱ្យមានអស្ថិរភាពកាន់តែខ្លាំងឡើងនៅឆ្នាំ២០២៥។ លោក Jacob Russell រាយការណ៍រឿងនេះពីទីក្រុងបេរូតនៃប្រទេសលីបង់។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅ។