មេដឹកនាំសហជីពកម្ពុជាស្វែងរកការគាំទ្រឲ្យស្ថានភាពការងារប្រសើរឡើងអំឡុងទស្សនកិច្ចនៅអាមេរិក
មេដឹកនាំសហជីពកម្ពុជាមើលឃើញភាពខុសគ្នាយ៉ាងខ្លាំងនៃបរិយាកាសធ្វើ សកម្មភាពរបស់សហជីពនៅកម្ពុជានិងសហរដ្ឋអាមេរិកហើយខិតខំស្វះស្វែងរក ការគាំទ្រនានាដើម្បីជួយសម្រួលដល់បរិយាកាសការងារឲ្យបានល្អប្រសើរឡើង។ លោកអាត់ ធន់ប្រធានសហភាពការងារកម្ពុជាបានរៀបរាប់ប្រាប់លោកម៉ែន គឹមសេងតាមបទសម្ភាសតាមប្រព័ន្ធSkypeក្នុងកម្មវិធី«ប្រភពច្បាស់ការណ៍»របស់វីអូអេថាស្ថានភាពសហជីពជួបការលំបាកតាំងពីឆ្នាំ២០១៦នៅពេលដែលរដ្ឋាភិបាលចេញច្បាប់ថ្មីដែលរឹតត្បិតលើការចុះបញ្ជីសហជីព។ លោកអាត់ ធន់រំពឹងថាបរិយាកាសនយោបាយនៅកម្ពុជានឹងបានប្រសើរឡើងដោយមានពហុបក្សនៅក្នុងសភាជាតិព្រោះវាក៏បានដើរតួនាទីសំខាន់មួយដែរក្នុងការផ្តល់សេរីភាពដល់សហជីព។ តាំងពីឆ្នាំ២០១៧មកគឺកម្ពុជាដឹកនាំក្រោមរបបឯកបក្សប៉ុណ្ណោះ។ សូមលោកអ្នកទស្សនាកម្មវិធី«ប្រភពច្បាស់ការណ៍»ដូចតទៅ៖
កម្មវិធីនីមួយៗ
-
១៧ ធ្នូ ២០២៤
ប្រវត្តិប្រធានាធិបតីកូរ៉េខាងត្បូងដែលជួបបញ្ហា
-
៣០ វិច្ឆិកា ២០២៤
បញ្ហាអាទិភាពក្នុងអាណត្តិទី២របស់រដ្ឋបាលលោក Donald Trump