វិស័យទេសចរណ៍កម្ពុជាកំពុងទទួលរងផលប៉ះពាល់ដោយសារមេរោគកូរ៉ូណាវីរុសថ្មី
ជំងឺរលាកផ្លូវដង្ហើមដែលបង្កដោយមេរោគកូរ៉ូណាវីរុសប្រភេទ 2019-nCovបានផ្ទុះចេញពីក្រុងវូហាន ប្រទេសចិន កាលពីដើមខែមករានេះ។ ប្រទេសកម្ពុជាក៏បានរកឃើញអ្នកឆ្លងមេរោគនេះដំបូងគេផងដែរកាលពីថ្ងៃទី២៧ខែមករាកន្លងទៅនេះ។ មេរោគនេះបានឆ្លងរាលដាលរហូតដល់ជាង៤០០០នាក់និងបានសម្លាប់មនុស្សអស់ជាង១០០នាក់។ ប្រទេសមួយចំនួនក្នុងពិភពលោកកំពុងរិះរកវិធីទប់ស្តាត់ការឆ្លងនៃជំងឺនេះ ដែល បញ្ហានេះ បានធ្វើអោយប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជា ស្របពេលដែលទេសចរជនជាតិចិនឈរលំដាប់ថ្នាក់លេខមួយ ពោលគឺស្មើនឹង៣៥ភាគរយនៃភ្ញៀវទេសចរសរុបក្នុងចំណោមភ្ញៀវទេសចរមកពី១១០ប្រទេស។ អ្នកស្រី ធីតា វីន បានជួបសម្ភាសលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍អំពីស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជានិងវិធានការនានាក្នុងអំឡុងពេលផ្ទុះមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះ។