ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយសារ​មេរោគ​កូរ៉ូណាវីរុស​ថ្មី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ដែល​បង្ក​ដោយ​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ 2019-nCov​បាន​ផ្ទុះ​ចេញ​ពី​ក្រុង​វូហាន ប្រទេស​ចិន ​កាល​ពី​ដើម​ខែ​មករា​នេះ​។​ ប្រទេស​កម្ពុជា​ក៏​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​នេះ​ដំបូង​គេ​​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​មករា​កន្លង​ទៅ​នេះ។ មេរោគ​នេះ​បាន​ឆ្លង​រាល​ដាល​រហូត​ដល់​ជាង​៤០០០​នាក់​និង​បាន​សម្លាប់​មនុស្ស​អស់​ជាង​១០០​នាក់។ ប្រទេស​មួយ​ចំនួន​ក្នុង​ពិភព​លោក​កំពុង​រិះ​រក​វិធី​ទប់​ស្តាត់​ការ​ឆ្លង​នៃ​ជំងឺ​នេះ​ ដែល បញ្ហា​នេះ​ បាន​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ស្រប​ពេល​ដែល​ទេសចរ​ជន​ជាតិ​ចិន​ឈរ​លំដាប់​ថ្នាក់​លេខ​មួយ​ ពោល​គឺ​ស្មើ​នឹង​៣៥​ភាគ​រយ​នៃ​ភ្ញៀវ​ទេសចរ​សរុប​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​មក​ពី​១១០​ប្រទេស។ អ្នកស្រី ​ធីតា ​វីន​ បាន​ជួប​សម្ភាស​លោក ​ថោង ​ខុន ​រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍​អំពី​ស្ថានភាព​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​និង​វិធានការ​នានា​ក្នុង​អំឡុង​ពេល​ផ្ទុះ​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​នេះ។

XS
SM
MD
LG