រឿងល្ខោន«ក្រុមភ្លេងសម័យខ្មែរ»បង្ហាញពីការតស៊ូរបស់ពលរដ្ឋកម្ពុជា
រឿងល្ខោន Cambodian Rock Band ឬ ក្រុមភ្លេងសម័យខ្មែរ ដែលនិពន្ធដោយនាង Lauren Yee កំពុងសម្តែងនៅរោងល្ខោន Signature Theater ក្នុងទីក្រុង New York។ រឿងល្ខោន ក្រុមតន្ត្រីរ៉ុកកម្ពុជា ដែលពោរពេញទៅដោយចម្រៀងខ្មែរពិរោះៗថ្មីចាស់ជាច្រើននោះ លាតត្រដាងអំពីការតស៊ូរបស់ពលរដ្ឋកម្ពុជា ក្រោយរបបខ្មែរក្រហម និង ការប្រឈមនឹងអតីតកាលដ៏ឈឺចាប់។ លោក ប៉ូច រាសី រាយការណ៍ពីទីក្រុងញូវយ៉ក មកថា រឿងល្ខោននេះនឹងសម្តែងជាផ្លូវការពីថ្ងៃច័ន្ទទី២៤ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។