ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ លោក​ ហ៊ុន សែន បាន​ជួប​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា

កាលពី​ថ្ងៃសុក្រ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន បាន​ចូល​ជួប​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​មីយ៉ាន់ម៉ា លោក Min Aung Hlaing នៅ​រដ្ឋធានី​ណៃពិដោ​ដើម្បី​លើកស្ទួយ​ផែនការ​សន្តិភាព ៥ ចំណុច​សម្រាប់​មីយ៉ាន់ម៉ា ​ដែល​សមាគម​អាស៊ាន​បាន​គាំទ្រ​កាលពី​ឆ្នាំ​ទៅ។ លោក​ ហ៊ុន សែន ជា​ប្រមុខរដ្ឋ​ទីមួយ​ ដែល​ទៅ​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​មីយ៉ាន់ម៉ា ចាប់តាំង​ពី​រដ្ឋប្រហារ​ដែល​បាន​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់អ្នកស្រី Aung San Suu Kyi កាលពី​ថ្ងៃ​ទី១ កុម្ភៈ ឆ្នាំ២០២១។ ក្រុម​អ្នក​រិះគន់​និយាយ​ថា ទស្សនកិច្ច​នេះ​គ្រាន់តែ​នឹង​ធ្វើ​ឲ្យ​ការដណ្តើម​អំណាច​របស់​ពួក​យោធា​ស្របច្បាប់​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG