វ៉ាស៊ីនតោន៖ កីឡាករនិងកីឡាការិនីកម្ពុជាចំនួន៦នាក់ដែលកំពុងប្រកួតក្នុងកីឡាអូឡាំពិកឆ្នាំ២០១២ នៅក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស និយាយថា ពួកគេដឹងថាការប្រកួតកីឡាអូឡាំពិកមានលក្ខណៈពិបាកណាស់ ក៏ប៉ុន្តែសន្យាថា ពួកគេនឹងព្យាយាមយ៉ាងអស់ពីសមត្ថភាពក្នុងការប្រកួត។
ក្នុងបទសម្ភាសន៍តាមប្រព័ន្ធ Skype ពីទីក្រុងឡុង កញ្ញា សន ដាវិន ដែលបានចាប់ផ្តើមចូលហាត់កីឡាតៃខ្វាន់ដូពេលមានអាយុ១៥ឆ្នាំហើយនោះ ថ្លែងប្រាប់វីអូអេថា ២ឆ្នាំដំបូងនាងតែងតែចាញ់។
«ប៉ុន្តែថ្ងែមួយខ្ញុំឃើញពាក្យស្លោកមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់កីឡាករដែលថា “ការចាញ់គឺជាភាពឈ្នះឆ្ពោះទៅរកភាពជោគជ័យ។” ដល់ពេលអញ្ចឹងខ្ញុំគិតថាខ្ញុំធ្លាប់ចាញ់…ខ្ញុំអត់ត្រូវចាញ់ជានិច្ចទេ ខ្ញុំត្រូវតែឈ្នះដើម្បីខ្លួនឯង និងដើម្បីប្រទេសជាតិទាំងមូល»។
ប្រទេសកម្ពុជាចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកនៅឆ្នាំ១៩៥៦ ហើយបានចូលរួមឡើងវិញនៅឆ្នាំ១៩៩៦ ក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។
កម្ពុជានៅមិនទាន់បានទទួលមេដាយកីឡាអូឡាំពិកនៅឡើយទេមកទល់នឹងពេលនេះ។
កីឡាករ២នាក់ប្រកួតក្នុងវិញ្ញាសាហែលទឹក ២នាក់ក្នុងការរត់ប្រណាំង ម្នាក់ក្នុងកីឡា Judo និងនាងដាវិនក្នុងកីឡាតៃខ្វាន់ដូ។