កំណត់និពន្ធ៖ បណ្តុំខ្សែភាពយន្តជាច្រើនដែលបង្ហាញសាច់រឿងទាក់ទិននឹងប្រវត្តិសាស្ត្រ និងបច្ចុប្បន្នកាលរបស់កម្ពុជា ត្រូវបានចាក់បញ្ចាំងដោយសេរីយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៤ ខែមីនា។ យ៉ាងហោចណាស់មានខ្សែភាពចំនួន ៩ ឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្ត្រសម័យខ្មែរក្រហម ត្រូវបានយកមកបញ្ចាំង នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី៩ នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដើម្បីរំលឹកអនុស្សាវរីយ៍៤០ឆ្នាំ ក្រោយកម្ពុជាចាកផុតពីរបបមួយនេះ។ ក្រៅពីខ្សែភាពយន្តជាតិ និងអន្តរជាតិ ភាពយន្តខ្នាតវែង និងភាពយន្តខ្លី ភាពយន្តឯកសារ និងភាពយន្តបែបគំនូរជីវចល ដែលមានប្រមាណជាង១០០រឿង សាធារណជនក៏អាចទស្សនាពិពណ៌សិល្បៈ និងចូលរួមក្នុងជជែកពិភាក្សាអំពីការផ្សះផ្សាររបួសផ្លូវចិត្ត តាមរយៈសិល្បៈ ពិសេសវិស័យភាពយន្ត ដែលអាចឲ្យបានយល់ដឹងបន្ថែម អំពីតួនាទីរបស់សិល្បៈក្នុងការឆ្លុះបញ្ចាំងតថភាពនៃជីវិតក្នុងសង្គមសព្វថ្ងៃរបស់ពួកគេ។