ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី


នៅ​ក្នុង​ប្រទេស​កម្ពុជា​ បញ្ហា​សិទ្ធិ​ដីធ្លី​គឺ​ជា​ប្រភព​មួយ​នៃ​ភាព​តានតឹង​ឥតឈប់ឈរ។ ទំនប់​វារីអគ្គិសនី​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​នេះ​ គ្រោង​នឹង​ដំណើរការ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ ដែល​អាច​បន្ថែម​ថាមពល​អគ្គិសនី ៤០០ មេហ្កាវ៉ាត់​ទៀត ទៅ​លើ​បណ្តាញ​អគ្គិសនី​ដែល​ទន់ខ្សោយ​ខ្លាំង​នៅ​កម្ពុជា។ ​ប៉ុន្តែ ​ផល​ប៉ះពាល់​ខាង​សង្គម ​និង​បរិស្ថាន​នៃ​គម្រោង​នេះ​ គឺ​មាន​ទំហំ​ធំ ជាពិសេស​សម្រាប់​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច ដែល​ប្រឈម​នឹង​ការ​ផ្លាស់ប្ដូរ​ទីលំនៅ។ នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង សមាជិក​មួយ​ចំនួន​នៃ​ក្រុម​ជនជាតិ​ដើម​ភាគតិច​មួយ​កំពុង​ប្រកាន់​ជំហរ​ប្រឆាំង​នឹង​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ។ លោក David Bolyle រាយការណ៍​ពី​ខេត្ត​ស្ទឹងត្រែង ហើយ​អ្នកនាង ទែន សុខស្រីនិត ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG