ក្រុមគ្រូពេទ្យខ្មែរអាមេរិកាំងប្រមាណ១៣១នាក់ និងសិស្សសាលាពេទ្យស្ម័គ្រចិត្តកម្ពុជាប្រមាណ៩០នាក់ ផ្តើមផ្តល់សេវាព្យាបាលជំងឺដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តកំពង់ស្ពឺតាំងពីថ្ងៃអាទិត្យ ទី១២មករា ឆ្នាំ២០២០។ ការផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតប្រាក់កម្រៃនេះ នឹងបញ្ចប់ទៅនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។ នេះគឺជាខួបលើកទី១០ឆ្នាំ ដែលគ្រូពេទ្យស្ម័គ្រចិត្តខ្មែរអាមេរិកាំងនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិកបានផ្តល់សេវាពិនិត្យព្យាបាលជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃនៅប្រទេសកម្ពុជា។
កម្រងរូបភាព VOA៖ «សមាគមសុខាភិបាលខ្មែរនៅអាមេរិកផ្តល់សេវាពិគ្រោះនិងព្យាបាលជំងឺដល់ពលរដ្ឋខ្មែរនៅខេត្តកំពង់ស្ពឺ»

១
គ្រូពេទ្យស្ម័គ្រចិត្តម្នាក់កំពុងពិគ្រោះយោបល់សុខភាពជាមួយអ្នកជំងឺ។ (ហ៊ុល រស្មី/VOA)

២
បដាបង្ហាញពីការផ្តល់ការព្យាបាលជំងឺដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ (ហ៊ុល រស្មី/VOA)

៣
គ្រូពេទ្យ និងនិស្សិតពេទ្យស្ម័គ្រចិត្តកំពុងផ្តល់ការពិគ្រោះយោបល់ដល់អ្នកជំងឺ។ (ហ៊ុល រស្មី/VOA)

៤
ក្រុមអ្នកជំងឺវ័យចំណាស់រង់ចាំទទួលសេវាព្យាបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ (ហ៊ុល រស្មី/VOA)

៥
គ្រូពេទ្យឯកទេសខាងភ្នែកផ្តល់សេវាពិគ្រោះយោបល់ជំងឺភ្នែកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)

៦
ខ្លោងទ្វារចូលមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤។ (ហ៊ុល រស្មី/VOA)

៧
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត Song Tan ប្រធានក្រុមបេសកកម្មគ្រូពេទ្យស្ម័គ្រចិត្តខ្មែរអាមេរិកាំងនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក និយាយពីបេសកកម្មខួបទី១០ឆ្នាំនៃការផ្តល់សេវាព្យាបាលជំងឺដោយឥតថ្លៃដល់ពលរដ្ឋខ្មែរនៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា។ (ហ៊ុល រស្មី/VOA)

៨
អ្នកជំងឺវ័យចំណាស់រង់ចាំទទួលសេវាព្យាបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ (ហ៊ុល រស្មី/VOA)

៩
អ្នកជំងឺជាម្តាយវ័យក្មេងមកទទួលការពិគ្រោះយោបល់ជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគម សុខាភិបាលខ្មែរនៅអាមេរិក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ (ហ៊ុល រស្មី/VOA)

១០
កម្មការនីកាត់ដេរមកទទួលសេវាព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)

១១
ទីកន្លែងទទួលចុះឈ្មោះអ្នកជំងឺ ដើម្បីទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ (ហ៊ុល រស្មី/VOA)