អាជីវករដែលបន្តរកស៊ីក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ពង្រឹងវិធានការការពារខ្លួន
អាជីវករដែលបន្តរកស៊ីក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ពង្រឹងវិធានការការពារខ្លួន ជំងឺរលាកផ្លូវដង្ហើមកូវីដ១៩បានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន៣២០០០នាក់ នៅទូទាំងពិភពលោកត្រឹមចុងខែមិនានេះ។ អង្គការសុខភាពពិភពលោក WHO បានឲ្យដឹងដែរថា ៨០ភាគរយនៃអ្នកឆ្លងជំងឺនេះមានរោគសញ្ញាស្រាល ឬមិនបង្ហាញរោគសញ្ញាសោះ។ ខុសប្លែកពីជំងឺផ្តាសាយដែលរោគសញ្ញាចេញត្រឹមតែក្នុងពេលបីថ្ងៃ ជំងឺកូវីដ១៩ មានរោគសញ្ញាពី៥ថ្ងៃទៅ៦ថ្ងៃ តែជំងឺនេះរីករាលដាលលឿនជាជំងឺផ្តាសាយ។ នេះជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងបង្កើនវិធានការការពារនៅពេលដែលពួកគេបន្តអាជីវកម្មដើម្បីរកកម្រៃ។ រាយការណ៍ដោយអ្នកនាង ខាន់ សុគុំមនោ និងកញ្ញា ផន បុប្ផា នៃវីអូអេ៕