ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជីវករ​ដែលបន្ត​រកស៊ី​​ក្នុង​អំឡុង​ពេល​រីករាលដាល​ជំងឺ​កូវីដ​១៩​​​ ពង្រឹង​វិធាន​​ការ​ការពារ​ខ្លួន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អាជីវករ​ដែលបន្ត​រកស៊ី​​ក្នុង​អំឡុង​ពេល​រីករាលដាល​ជំងឺ​កូវីដ​១៩​​​ ពង្រឹង​វិធាន​​ការ​ការពារ​ខ្លួន​​ ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវី​ដ១៩​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ចំនួន​៣២០០០​នាក់​ នៅ​ទូទាំង​ពិភពលោក​ត្រឹម​ចុងខែ​មិនា​នេះ។​ អង្គការ​សុខភាព​ពិភព​លោក ​WHO​ បាន​ឲ្យ​ដឹង​ដែរ​ថា ​​ ៨០​ភាគ​រយ​នៃអ្នក​ឆ្លង​ជំងឺនេះ​មាន​រោគ​សញ្ញា​ស្រាល​ ឬ​មិន​បង្ហាញ​រោគ​សញ្ញា​សោះ។​ ខុស​ប្លែក​ពី​​ជំងឺ​ផ្តាសាយ​ដែល​រោគ​សញ្ញាចេញ​ត្រឹមតែ​ក្នុងពេល​បី​ថ្ងៃ​ ​ជំងឺ​កូវីដ​១៩​ មាន​រោគ​សញ្ញា​​ពី៥​ថ្ងៃ​ទៅ៦ថ្ងៃ​ ​ តែ​​ជំងឺនេះ​រីករាលដាល​លឿន​ជា​ជំងឺ​ផ្តាសាយ។ ​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ និង​បង្កើន​​វិធាន​ការ​ការពារ​នៅ​ពេល​ដែល​ពួកគេ​បន្ត​អាជីវកម្ម​ដើម្បី​រក​កម្រៃ។​​ រាយ​ការណ៍​ដោយ​អ្នក​នាង​ ខាន់​ សុគុំមនោ និង​កញ្ញា​ ផន​ បុប្ផា​ នៃវីអូអេ៕

XS
SM
MD
LG