នៅថ្ងៃទី៦ ខែវិច្ឆិកានេះ ពលរដ្ឋអាមេរិកាំងជាច្រើននាក់ រួមទាំងពលរដ្ឋខ្មែរសញ្ជាតិអាមេរិកាំងនៅរដ្ឋនានា កំពុងចេញទៅបោះឆ្នោត ដើម្បីជ្រើសតាំងសមាជិកចំនួន៤៣៥នាក់នៃរដ្ឋសភា និងសមាជិកចំនួន១០០នៃព្រឹទ្ធសភា។ ស្របពេលជាមួយគ្នានោះ អ្នកបោះឆ្នោតក៏ធ្វើការសម្រេចចិត្តជ្រើសតាំងអភិបាលរដ្ឋ អ្នកតាក់តែងច្បាប់ និងមន្ត្រីមានសមត្ថកិច្ចជាច្រើននាក់ទៀតនៅទូទាំងសហរដ្ឋអាមេរិក៕
កម្រងរូបភាព៖ ពលរដ្ឋខ្មែរសញ្ជាតិអាមេរិកាំងចូលរួមបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក

១
លោក លាង ស៊ីដនី (ឆ្វេង) ពលរដ្ឋខ្មែរសញ្ជាតិអាមេរិកម្នាក់ ថតរូបជាមួយសកម្មជនឃោសនាគណបក្សនយោបាយ បន្ទាប់ពីលោកបានបោះឆ្នោតពាក់កណ្តាលអាណត្តិរួច នៅទីក្រុង Lowell រដ្ឋ Massachusetts ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យ)

២
សកម្មជនឃោសនាគណបក្សនយោបាយ ឈរកាន់បដាបេក្ខជនឈរឈ្មោះបោះឆ្នោត នៅខាងក្រៅមណ្ឌលបោះឆ្នោតមួយកន្លែង នៅទីក្រុង Lowell រដ្ឋ Massachusetts ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យ)

៣
លោក គុជ ច័ន្ទលី ពលរដ្ឋខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានទៅចូលរួមបោះឆ្នោតពាក់កណ្តាលអាណត្តិនៅទីក្រុង Montgomery រដ្ឋ Maryland ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យ)

៤
លោកស្រី Janet Seng ពលរដ្ឋខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានទៅចូលរួមបោះឆ្នោតពាក់កណ្តាលអាណត្តិនៅទីក្រុង Philadelphia រដ្ឋ Pennsylvania ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យ)

៥
លោកស្រី Janet Seng ពលរដ្ឋខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានទៅចូលរួមបោះឆ្នោតពាក់កណ្តាលអាណត្តិនៅទីក្រុង Philadelphia រដ្ឋ Pennsylvania ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យ)

៦
លោក គុជ ច័ន្ទលី ពលរដ្ឋខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានទៅចូលរួមបោះឆ្នោតពាក់កណ្តាលអាណត្តិនៅទីក្រុង Montgomery រដ្ឋ Maryland ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យ)

៧
ពលរដ្ឋអាមេរិកតម្រង់ជួរដើម្បីចូលរួមការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០១៨ នៅមុនការបើកនៅម៉ោង៧ព្រឹកនៃការិយាល័យបោះឆ្នោតមួយនៅកណ្តាលរដ្ឋធានីវ៉ាស៊ីនតោន កាលពីព្រឹកថ្ងៃអង្គារទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។(សឹង សុផាត/VOA)

៨