ប្រតិកម្មខ្មែរអាមេរិកាំងនឹងគោលនយោបាយផ្សះផ្សារជាតិនិងស្តារសេដ្ឋកិច្ចរបស់លោក Joe Biden
លោកប្រធានាធិបតី Joe Biden បានថ្លែងសុន្ទរកថាទទួលតំណែងដោយផ្តោតលើការផ្សះផ្សារជាតិនិងប្តេជ្ញាស្តារសេដ្ឋកិច្ចដែលបានធ្លាក់ចុះ ដោយសារតែវិបត្តិសុខភាពបង្កដោយវីរុសកូរ៉ូណា។ លោកក៏ផ្តោតលើតួនាទីរបស់សហរដ្ឋអាមេរិកនៅឆាកអន្តរជាតិផងដែរ។ លោកម៉ែន គឹមសេង នៃវីអូអេ បានសាកសួរមេដឹកនាំសហគមន៍ខ្មែរក្នុងសហរដ្ឋអាមេរិកមួយចំនួនអំពីរឿងនេះ៕