ពលរដ្ឋខ្មែរអាមេរិកាំងបាតុកម្មនៅមុខសេតវិមានសុំអន្តរាគមន៍សហរដ្ឋអាមេរិក
អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានរួមគ្នាជាមួយនឹងពលរដ្ឋខ្មែរអាមេរិកាំង និងកាណាដា ធ្វើបាតុកម្មនៅមុខសេតវិមាន នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូកន្លងទៅនេះ ដើម្បីស្នើឱ្យមានអន្តរាគមន៍បន្ថែមទៀតពីសហរដ្ឋអាមេរិកឱ្យដោះលែងលោក កឹម សុខា ប្រធានគណបក្ស និងទាមទារឱ្យមានសិទ្ធិសេរីភាព យុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក ម៉ែន គឹមសេង នៃវីអូអេ រាយការណ៍លម្អិតពីរដ្ឋធានីវ៉ាស៊ីនតោន។