នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកានេះ ពលរដ្ឋនៅទូទាំងសហរដ្ឋអាមេរិកដែលគ្រប់អាយុបោះឆ្នោត បាននាំគ្នាទៅបោះឆ្នោតថ្នាក់ក្រុង។ រីឯនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ដែលមានពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរជាងបីម៉ឺននាក់រស់នៅ គេឃើញមានពលរដ្ឋខ្មែរជាច្រើននាក់ រួមទាំងពលរដ្ឋអាមេរិកាំងមកពីពូជសាសន៍ដទៃទៀត បានចេញទៅបោះឆ្នោត និងចូលរួមឃោសនាបោះឆ្នោតឲ្យបេក្ខជនដែលខ្លួនពេញចិត្ត។ លោក នួន វាសនា និងលោក ចៅ សុខារី គឺជាបេក្ខជនខ្មែរអាមេរិកាំងមកពីសហគមន៍ជនជាតិភាគតិច នៅក្នុងចំណោមបេក្ខជនចំនួន១៨នាក់ ដែលនឹងត្រូវប្រកួតយកសំឡេងឆ្នោតដើម្បីបានអាសនៈចំនួន៩ នៃក្រុមប្រឹក្សាក្រុងឡូវែលនៅទីក្រុងឡូវែលនេះ៕
កម្រងរូបភាព៖ ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងឡូវែលបាននាំគ្នាទៅបោះឆ្នោតថ្នាក់ក្រុង

១
ពលរដ្ឋនៅទីក្រុងឡូវែល ឈរកាន់បដាឃោសនាការគាំទ្រដល់បេក្ខជនដែលខ្លួនពេញចិត្ត នៅក្នុងដំណើរការបោះឆ្នោតថ្នាក់ក្រុង នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ (រូបថតផ្តល់ឲ្យដោយ Sidney Liang)

២
លោកស្រីម្ចាស់ហាង Le Petite Cafe នៅទីក្រុងឡូវែល បានចេញទៅបោះឆ្នោតរួចហើយនៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ (រូបថតផ្តល់ឲ្យដោយ Sidney Liang)

៣
ពលរដ្ឋក្រុងឡូវែល ឈរកាន់បដាឃោសនាការគាំទ្រដល់បេក្ខជនដែលខ្លួនពេញចិត្ត នៅក្នុងដំណើរការបោះឆ្នោតថ្នាក់ក្រុង នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ (រូបថតផ្តល់ឲ្យដោយ Sidney Liang)

៤
លោក Pen Pere ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ នៅទីក្រុងឡូវែល បានបង្ហាញស្លាកដែលបានបោះឆ្នោតហើយ (I Voted) នៅលើថ្ងាសរបស់លោក ក្រោយពេលដែលលោកបានបោះឆ្នោតរួចហើយ កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ (រូបថតផ្តល់ឲ្យដោយ Sidney Liang)

៥
លោកចៅហ្វាយក្រុង Ed Kennedy (កណ្តាល) និងពលរដ្ឋក្នុងក្រុងដែលគាំទ្ររូបលោក ឈរកាន់បដា អមនឹងពលរដ្ឋខ្មែរអាមេរិកាំង ដែលឈរកាន់បដាឃោសនាគាំទ្របេក្ខជនខ្មែរអាមេរិកាំងគឺលោក នួន វាសនា និងលោក ចៅ សុខារី នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ (រូបថតផ្តល់ឲ្យដោយ Sidney Liang)

៦
ពលរដ្ឋនៅទីក្រុងឡូវែល កំពុងសំណេះសំណាលគ្នានៅក្បែរស្នាក់បោះឆ្នោតមួយកន្លែងនៅទីក្រុងឡូវែល កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ (រូបថតផ្តល់ឲ្យដោយ Sidney Liang)

៧
លោកចៅហ្វាយក្រុង Ed Kennedy (កណ្តាល) និងពលរដ្ឋក្នុងក្រុងដែលគាំទ្ររូបលោក ឈរកាន់បដា អមនឹងពលរដ្ឋខ្មែរអាមេរិកាំង ដែលឈរកាន់បដាឃោសនាគាំទ្របេក្ខជនខ្មែរអាមេរិកាំងគឺលោក នួន វាសនា និងលោក ចៅ សុខារី នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ (រូបថតផ្តល់ឲ្យដោយ Sidney Liang)

៨
ពលរដ្ឋក្នុងក្រុងឡូវែលនាំគ្នារៀបចំកាន់បដាគាំទ្របេក្ខជននៅក្បែទីស្នាក់ការបោះឆ្នោតមួយកន្លែង នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ (រូបថតផ្តល់ឲ្យដោយ Sidney Liang)