ពលរដ្ឋខ្មែរអាមេរិកាំង និងខ្មែរកាណាដា ធ្វើមហាបាតុកម្មនៅពីមុខសេតវិមាន និងស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០១៧។ អ្នករៀបចំបានឲ្យដឹងថា មហាបាតុកម្ម ដែលត្រូវបានចូលរូមដោយពលរដ្ឋខ្មែរអាមេរិកាំងរាប់រយនាក់ និងធ្វើឡើងនៅចំថ្ងៃបុណ្យសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូនេះ មានគោលដៅទាមទារឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងទាមទារសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ ដែលបស្ចិមប្រទេសចាត់ទុកថា កំពុងរងការវាយប្រហារនៅកម្ពុជា។