ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​និពន្ធ​បទ​ភ្លេង​ខ្មែរ​អាមេរិកាំង​ទទួល​បាន​កិត្តិយស​ខ្ពស់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បណ្ឌិត្យ​សភា​អាមេរិកាំង​សម្រាប់​សិល្បៈ​និង​អក្សរ ឬ American Academy of Arts and Letters បាន​ជ្រើសរើស​សមាជិក​ថ្មី​មួយ​ចំនួន​នៅ​ឆ្នាំ២០២០ ដែល​ក្នុង​នោះ​រួម​មាន​អ្នកនិពន្ធ​តន្ត្រី​ខ្មែរ​អាមេរិកាំង​ម្នាក់គឺលោកបណ្ឌិតសាស្ត្រាចារ្យ អ៊ុង ជិនណារី។ ការក្លាយជាសមាជិកនៃបណ្ឌិតសភាអាមេរិកាំងនេះ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយជាលក្ខណៈអន្តរជាតិ។ បណ្ឌិត្យ​សភា​ដ៏ល្បីល្បាញរបស់អាមេរិកនេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៨៩៨ ហើយ​គឺ​ជា​សហគមន៍​សិល្បៈ​កំពូល​គួរ​ឱ្យ​គោរព​បំផុត​មួយ​នៅ​សហរដ្ឋ​អាមេរិក។ សហគមន៍​​នេះ សមាជិក​តែ ២៥០នាក់​ប៉ុណ្ណោះ ដោយ​រួមមានស្ថាបត្យករ សិល្បករ អ្នកនិពន្ធ​តន្ត្រី និង​អ្នក​និពន្ធ​សៀវភៅឈាន​មុខ​គេ ​គ្រប់​គ្រង​លើ​​ពាន​រង្វាន់​សិល្បៈ​ចំនួន៧០ ដើម្បី«ជំរុញ ជួយ និង​ទ្រទ្រង់​ឧត្ដមភាព» ផ្នែក​អក្សរ​សាស្ត្រ តន្ត្រី និង​សិល្បៈ​ក្នុង​សហរដ្ឋ​អាមេរិក។ លោក ចាប ចិត្រា នៃ VOA រាយការណ៍​ពី​ទីក្រុង San Diego រដ្ឋ California។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG