ភ្នំពេញ —
អង្គការយុវជនចំនួនប្រាំមួយបានដាក់ញ្ញត្តិជូនគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនៅថ្ងៃពុធនេះដើម្បីជំរុញឲ្យគណបក្សជាប់ឆ្នោតទាំងពីរបញ្ចូលបេក្ខភាពយុវជនឲ្យបានយ៉ាងតិចចំនួន២០ភាគរយក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្នាក់រាជធានី ខេត្តស្រុក និងខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ខែ ឧសភាខាងមុខនេះ។
ថ្លែងក្នុងសន្និសីទកាសែតក្រោយពីបានប្រគល់ញ្ញត្តិជូនតំណាងគណបក្សទាំងពីរនោះ លោកយ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពនិយាយថា យុវជនគឺជាកម្លាំងជំរុញការអភិវឌ្ឍសង្គមយ៉ាងសំខាន់។
«នេះជាកត្តាសំខាន់ ពីព្រោះយុវជនជាកម្លាំងមួយសំខាន់ដើម្បីធ្វើឱ្យមានតម្លាភាពនៅថ្នាក់ក្រោមជាតិ ហើយយុវជនជាកម្លាំងមួយសំខាន់ដើម្បីធ្វើឱ្យមានការប្រែប្រួល ធ្វើឱ្យមានការវិវត្តថ្មីៗ និងអាចយកចំណេះដឹងទាំងអស់នេះទៅផ្សារភ្ជាប់នឹងការអភិវវឌ្ឍថ្នាក់ក្រោមជាតិ»។
ញ្ញតិ្តនេះមានស្នាមមេដៃរបស់យុវជនជាង២ម៉ឺន៧ពាន់នាក់។ តំណាងយុវជនចំនួន៦០០នាក់នៃអង្គការទាំង៦ រួមមានអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា សមាគមយុវជនខ្មែរ មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព វិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម និងអង្គការយុវជនខ្មែរ និងការអភិវឌ្ឍន៍សង្គម បានចុះទៅប្រមូលស្នាមមេដៃទាំងនេះនៅតាមខេត្តក្រុងចំនួន១២ក្នុងប្រទេស។
នៅក្នុងញ្ញត្តិដដែលនេះ ក្រុមអង្គការទាំងប្រាំមួយក៏បានជំរុញឱ្យគណបក្សទាំងពីរប្តូរទម្រង់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្នាក់រាជធានី ខេត្ត ស្រុក និងខណ្ឌពីអសកលទៅជាការបោះឆ្នោតសកលវិញនៅអាណត្តិក្រោយ។
បើយោងតាមវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិឲ្យដឹងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៣មានយុវជនជាប់ឆ្នោតប្រមាណជា៥ភាគរយប៉ុណ្ណោះ។
ចំណែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្នាក់រាជធានី ខេត្តកាលពីប្រាំឆ្នាំមុនមានយុវជនជាប់ឆ្នោតតិចជាងមួយភាគរយ។
លោកយ៉ង់ គឹមអេងយល់ថា ការបោះឆ្នោតអសកលមិនអាចបំពេញតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋានដោយប្រសិទ្ធិភាពនោះទេ ដោយសារពួកគេមិនបានជ្រើសរើសដោយប្រជាពលរដ្ឋដោយផ្ទាល់។
យុវជន ងួន ត្រែង ជានិស្សិតសកលវិទ្យាល័យម្នាក់ ដែលបានចូលរួមក្នុងសន្និសីទកាសែតនេះ។ លោកគាំទ្រសំណើរបស់អង្គការយុវជនខាងលើ។
«បើគិតដល់ពេលបច្ចុប្បន្ន គណបក្សនយោបាយមួយចំនួន ដូចជាគ្មានផ្តល់សិទ្ធិអំណាចអ្វីដល់យុវជនទេ មានតែកៀបសង្កត់យុវជនដើម្បីកាន់អំណាចខ្លួនឯង។ ខ្ញុំចង់ឱ្យគណបក្សនយោបាយរៀបចំរចនាសម្ព័ន្ធឡើងវិញសម្រាប់យុវជន ដើម្បីឱ្យយុវជនមានសិទ្ធិឈរឈ្មោះតំណាងឱ្យយុវជន»។
រដ្ឋាភិបាលកម្ពុជាបានកំណត់ថា ពលរដ្ឋដែលមានអាយុចន្លោះពី១៥ទៅ៣០ឆ្នាំគឺជាយុវជន។ ដោយឡែកការបោះឆ្នោតថ្នាក់ក្រោមជាតិតម្រូវឱ្យអ្នកឈរឈ្មោះទាំងអស់មានអាយុចាប់ពី២៥ឆ្នាំឡើងទៅ។
លោកជ គឹមស៊ន អភិបាលរងខណ្ឌចំការមន និងជាតំណាងគណបក្សប្រជាជនកម្ពុជា ដែលមកទទួលញ្ញត្តិ ថ្លែងថា លោកនឹងដាក់សំណើនេះទៅកាន់ថ្នាក់ដឹកនាំគណបក្សរបស់លោកសម្រាប់ធ្វើការពិចារណា។
«បញ្ហានេះខ្ញុំនឹងយកទៅដាក់នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាមិនឱ្យបាត់ទេ ព្រោះខ្ញុំមកទទួលជាផ្លូវការ។ ការសម្រេចចិត្តរបស់គណបក្សនឹងប្រគល់ជូនទៅតាមក្រោយ»។
ចំណែកឯលោក ហូ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានទៅទទួលញ្ញត្តិ បានថ្លែងគាំទ្រសំណូមពរទាំងពីរនេះ ហើយគណបក្សលោកកំពុងពិចារណាបញ្ចូលចំនួនយុវជនបន្ថែមទៀតសម្រាប់ការបោះឆ្នោតថ្នាក់ក្រោមជាតិនាពេលខាងមុខនេះ៕