ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ស្ត្រី​ខ្មែរ​​​​មាន​ឱកាស​ច្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ប្រសិន​​បើ​អាច​ជម្នះ​​​​​ផ្នត់​គំនិត​​សង្គម​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កញ្ញា សុខ ស៊ីគៀង ទូត​តំណាង​ កម្មវិធី Technovation និង​ជា​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ថ្លែង​ថា ការ​​​មិន​ទុក​ចិត្ត​ខ្លួន​ឯង សម្ពាធ​និង​ការ​រើសអើង​​ពី​គ្រួសារ​និង​​សង្គម​ការងារ និង​កង្វះ​បុគ្គល​គំរូ (role model) ជា​កត្តា​ចម្បង​ដែល​​​បន្ត​រារាំង​មិន​ឲ្យ​ស្ត្រី​ខ្មែរ​អាច​រៀនសូត្រ​និង​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​ព័ត៌មាន​វិទ្យា បើ​ប្រៀប​ធៀប​នឹង​បុរស។ កញ្ញា​ថ្លែង​បន្ត​នៅ​ក្នុង​កម្មវិធី Hello VOA «សំឡេង​ជំនាន់​ថ្មី‍» កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ទោះ​ជា​យ៉ាង​ណា​ក្តី បច្ចុប្បន្ន​នេះ​ ស្ត្រី​ខ្មែរ​ទទួល​ការ​លើក​ទឹក​ចិត្ត​ច្រើន​ជាង​មុន ហើយ​ស្ត្រី​ដែល​​អាច​ជម្នះ​នឹង​ការ​ប្រឈម​​ទាំង​នេះ​នឹង​មាន​ឱកាស​ច្រើន​ក្នុង​វិស័យ​​ព័ត៌មាន​វិទ្យា​ដែល​កាន់​តែ​រីក​ចម្រើន​នេះ។​ (សឹង សុផាត, សំឡេង​ជំនាន់​ថ្មី, វ៉ាស៊ីនតោន/ភ្នំពេញ, ១៦ ឧសភា ២០១៦)

XS
SM
MD
LG