Hello VOA៖ ស្ត្រីខ្មែរមានឱកាសច្រើនក្នុងវិស័យបច្ចេកវិទ្យាប្រសិនបើអាចជម្នះផ្នត់គំនិតសង្គម
កញ្ញា សុខ ស៊ីគៀង ទូតតំណាង កម្មវិធី Technovation និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងថា ការមិនទុកចិត្តខ្លួនឯង សម្ពាធនិងការរើសអើងពីគ្រួសារនិងសង្គមការងារ និងកង្វះបុគ្គលគំរូ (role model) ជាកត្តាចម្បងដែលបន្តរារាំងមិនឲ្យស្ត្រីខ្មែរអាចរៀនសូត្រនិងបម្រើការងារនៅក្នុងវិស័យបច្ចេកវិទ្យានិងព័ត៌មានវិទ្យា បើប្រៀបធៀបនឹងបុរស។ កញ្ញាថ្លែងបន្តនៅក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីថ្ងៃច័ន្ទថា ទោះជាយ៉ាងណាក្តី បច្ចុប្បន្ននេះ ស្ត្រីខ្មែរទទួលការលើកទឹកចិត្តច្រើនជាងមុន ហើយស្ត្រីដែលអាចជម្នះនឹងការប្រឈមទាំងនេះនឹងមានឱកាសច្រើនក្នុងវិស័យព័ត៌មានវិទ្យាដែលកាន់តែរីកចម្រើននេះ។ (សឹង សុផាត, សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន/ភ្នំពេញ, ១៦ ឧសភា ២០១៦)