កាណាដាគ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជានាពេលឆាប់ៗ
នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានប្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អំឡុងកិច្ចប្រជុំអាស៊ាននៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ កាលពីសប្តាហ៍មុនថា កាណាដាគ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជានាពេលឆាប់ៗខាងមុខដើម្បីពង្រឹងចំណងការទូត។ អ្នកជំនាញផ្នែកកិច្ចការតំបន់រំពឹងថា ការបើកស្ថានទូតកាណាដាប្រចាំកម្ពុជាអាចជំរុញឱ្យស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាដែលកំពុងរងការរិះគន់ពាក់ព័ន្ធនឹងការកើនឡើងនូវការបំបិទសិទ្ធិបញ្ចេញមតិ ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង អ្នកសារព័ត៌មាន និងសង្គមស៊ីវិលជាដើមនោះ បានប្រសើរឡើង ដោយសារកាណាដាជាប្រទេសគិតគូរពីប្រជាធិបតេយ្យខ្លាំង និងមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើន។