ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ សហជីព​កម្ពុជា​និង​រដ្ឋាភិបាល​រួមគ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ថ្ងៃ​ទី​១០​ ខែ​ធ្នូ​នេះ​គឺ​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​មាន​ការប្រារព្ធ​នៅ​ទូទាំង​ពិភពលោក។ រីឯ​នៅ​ប្រទេស​កម្ពុជា​ក៏​មាន​ការប្រារព្ធ​ជាច្រើន​ផងដែរ។​ នៅ​ឆ្នាំ​នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​សហភាព​ការងារ​កម្ពុជា​បាន​ប្រារព្ធ​ពិធី​នេះ​កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ​ហើយ​មាន​ការចូលរួម​ពី​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​។ អ្នករៀបចំ​យល់​ថា​ការជួប​ជុំ​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​គឺ​ជា​ដំណោះ​ស្រាយ​មួយ​ចំពោះ​បញ្ហា​ប្រឈម​ដែល​ពួកគេ​ជួប​ប្រទះ។ លោក ​ម៉ែន គឹមសេង ​នៃ​ VOA ​បាន​សម្ភាស​លោក ​គង់ អាទិត្យ​ ប្រធាន​សភាព​ការងារ​កម្ពុជា​អំពី​ការប្រារព្ធ​ទិវា​នេះ​និង​ក្តី​សង្ឃឹម​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដូច​តទៅ៖

XS
SM
MD
LG