កម្ពុជាថ្លែងពីជោគជ័យកងទ័ពមួកខៀវ តុលាការខ្មែរក្រហម និងការទប់ស្កាត់កូវីដនៅឯអង្គការសហប្រជាជាតិ
នៅឯសម័យប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋាភិបាលកម្ពុជាបានថ្លែងពីជោគជ័យក្នុងការបញ្ជូនកងទ័ពរបស់កម្ពុជាចូលទៅក្នុងក្របខណ្ឌនៃការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បទពិសោធនៃការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ និងការកាត់ទោសមេដឹកនាំខ្មែរក្រហម។ លោកកៅ គឹមហួន រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រីបានបន្ថែមប្រាប់វីអូអេថាក្នុងនាមជាប្រធានអាស៊ានកម្ពុជាក៏បានចូលរួមការដោះស្រាយបញ្ហាមួយចំនួនផងដែរទន្ទឹមនឹងនោះក៏បង្កើនទំនាក់ទំនងរបស់កម្ពុជានិងអាស៊ានជាមួយនឹងសហរដ្ឋអាមេរិក។ សូមលោកអ្នកទស្សនាការបកស្រាយរបស់លោកកៅ គឹមហួនក្នុងកម្មវិធី«ប្រភពច្បាស់ការណ៍»(Primary Sources) ដូចតទៅ៖
កម្មវិធីនីមួយៗ
-
១៧ ធ្នូ ២០២៤
ប្រវត្តិប្រធានាធិបតីកូរ៉េខាងត្បូងដែលជួបបញ្ហា
-
៣០ វិច្ឆិកា ២០២៤
បញ្ហាអាទិភាពក្នុងអាណត្តិទី២របស់រដ្ឋបាលលោក Donald Trump