អ្នកទន្លេសាបបារម្ភអំពីអនាគត«ឆ្នាំងបាយ»របស់ពួកគេ
ប្រជាជនរស់នៅលើទន្លេសាប ដែលតែងហៅខ្លួនឯងថាជា «អ្នកទន្លេ» បានចាត់ទុកបឹងទន្លេសាបថា ជា«វាលស្រែ» ជា «ដី» ជា «ឆ្នាំងបាយ» របស់ពួកគេ។ ក៏ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ ពួកគេព្រួយបារម្ភថា ពួកគេនឹងមិនអាចពឹងផ្អែកលើធនធានធម្មជាតិនេះបានយូរអង្វែងទៀតទេ ហើយប្រជាជនមួយចំនួនគិតចង់ចាកចេញពីបឹងនេះ ទៅតាំងទីលំនៅ និងប្រកបរបរលើដីគោក ដើម្បីអនាគតកូនចៅជំនាន់ក្រោយរបស់ពួកគេ។ អ្នកនាង ខាន់ សុគុំមនោ បានចុះយកព័ត៌មាននិងសម្ភាសន៍អ្នកទន្លេនៅខេត្តកំពង់ធំ និងពោធិ៍សាត់ ហើយជូនសេចក្តីរាយការណ៍លម្អិតដូចតទៅ៕