ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​រួម​សាលា​សុំ​លោក​ហ៊ុន សែន​អន្តរាគមន៍​ដោះលែង​និស្សិត​គង់ រ៉ៃយ៉ា​


រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។
រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។

​និស្សិត ​គង់ រ៉ៃយ៉ា​ ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​អំពាវនាវ​លើ​បណ្តាញ​សង្គម​ Facebook​ ឲ្យ​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

និស្សិត​៦នាក់​តំណាង​និស្សិត​ប្រមាណ​៥០​នាក់​បាន​សរសេរ​ញត្តិ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្វើ​អន្តរាគមន៍​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​និស្សិត​រួម​សាលា​ និង​រួម​ថ្នាក់​របស់​ខ្លួន​ម្នាក់​ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​អំពាវនាវ​លើ​បណ្តាញ​សង្គម​ Facebook​ ឲ្យ​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

នាង អៀន សុផន ​អាយុ​២៣​ឆ្នាំ ​តំណាង​ម្នាក់​នៃ​និស្សិត​៦​នាក់​ដែល​បាន​ផ្តិត​មេដៃ​លើ​ញត្តិ​ ប្រាប់​ VOA​ ថា គង់ រ៉ៃយ៉ា ​ជា​និស្សិត​មាន​ចរិត​ល្អ ​ដែល​មិន​យល់​ពី​ពាក្យ​បដិវត្តន៍​ពណ៌ ​ហើយ​មិនមាន​ចេតនា​ និង​មាន​លទ្ធភាព​ធ្វើ​ឲ្យ​មាន​ចលាចល​សង្គម​ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

ញត្តិ​របស់​ក្រុម​និស្សិត​នេះ​ក៏​បាន​សរសេរ​ផ្ញើ​ទៅ​លោក​អង្គ វង្សវឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ផង​ដែរ។

ការ​អំពាវនាវ​របស់​ក្រុម​និស្សិត​សាកលវិទ្យាល័យ​ខេមរៈ​នេះ​ធ្វើឡើង​មួយ​ថ្ងៃ​មុន​ពេល​តុលាការ​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​សម្រាប់​យុវជន​ គង់ រ៉ៃយ៉ា ​អាយុ​២៥​ឆ្នាំ​ ដែ​ល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​អំពាវនាវ​លើ​បណ្តាញ​សង្គម​ Facebook​ ឲ្យ​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន។

ក្នុង​សវនាការ​កាលពី​ថ្ងៃ​ទី​២៦​ខែ​កុម្ភៈ​ឆ្នាំ​នេះ យុវជន​ឈ្មោះ​គង់ រ៉ាយ៉ា ​បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​ថា​ ខ្លួន​មិន​យល់​ពី​ពាក្យ​បដិវត្តន៍​ពណ៌​នោះ​ទេ។ ហើយ​មុន​ពេល​សរសេរ​លើ​ទំព័រ​ Facebook យុវនិស្សិត​នេះ​បាន​សួរ​សាស្ត្រាចារ្យ​ដែល​ពន្យល់​ថា ​បដិវត្តន៍​ពណ៌​មាន​ន័យ​ថា ​ការ​ប្រមូលផ្តុំ​តវ៉ា​ដោយ​សន្តិវិធី​ ហើយ​មាន​ន័យ​ដូច​បាតុកម្ម​អហិង្សា​ដែរ។

កាលពី​ថ្ងៃទី៧ ​ខែ​សីហា ​ឆ្នាំ២០១៥ យុវជន​ឈ្មោះ គង់ រ៉ាយ៉ា ​បាន​សរសេរ​បង្ហោះ​លើ​ Facebook ​ថា៖ «តើ​មាន​នរណា​ម្នាក់​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​ខ្ញុំ​ទេ?»

តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​យុវជន​ឈ្មោះ​គង់ រ៉ាយ៉ា​ កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា​ឆ្នាំ២០១៥ ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG