ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី លាលែង លោកគង់ គាំ​ឡើង​ជំនួស​ជា​ប្រធាន​បក្ស​សម រង្ស៊ី


លោក​សម​ រ​ង្ស៊ី​ បាន​ធ្វើ​ជា​ប្រធាន​គណបក្ស​ដែល​ដាក់​ឈ្មោះ​លោក​ផ្ទាល់​អស់​រយៈពេល​១៧​ឆ្នាំ​មក​ហើយ​និង​បាន​លាលែង​ពី​គណបក្ស​នេះ​ដើម្បី​ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សម​ រ​ង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស។​
លោក​សម​ រ​ង្ស៊ី​ បាន​ធ្វើ​ជា​ប្រធាន​គណបក្ស​ដែល​ដាក់​ឈ្មោះ​លោក​ផ្ទាល់​អស់​រយៈពេល​១៧​ឆ្នាំ​មក​ហើយ​និង​បាន​លាលែង​ពី​គណបក្ស​នេះ​ដើម្បី​ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សម​ រ​ង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស។​

លោក​សម​ រ​ង្ស៊ី​ បាន​ថ្លែង​តាម​រយៈ​វី​ដេ​អូ​ខុន​ហ្វើរ៉ិនពី​រដ្ឋធានីវ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ថា លោក​នឹង​ស្ថិត​នៅ​ពីក្រោយ​ការ​ចាត់ចែង​របស់​គណបក្ស​សម​ រ​ង្ស៊ី​ដដែល។

ភ្នំពេញ៖ លោក​គង់​ គាំ​ ដែល​ជា​បេក្ខជន​តែ​មួយ​គត់​ត្រូវ​បាន​តែងតាំង​ឲ្យ​ជា​ប្រធាន​គណបក្ស​សម​ រ​ង្ស៊ី​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ជំនួស​លោក​សម​ រ​ង្ស៊ី។

​លោក​សម​ រ​ង្ស៊ី​ បាន​ធ្វើ​ជា​ប្រធាន​គណបក្ស​ដែល​ដាក់​ឈ្មោះ​លោក​ផ្ទាល់​អស់​រយៈពេល​១៧​ឆ្នាំ​មក​ហើយ​និង​បាន​លាលែង​ពី​គណបក្ស​នេះ​ដើម្បី​ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សម​ រ​ង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស។​

លោកគង់ គាំ ជា​សមាជិក​ព្រឹទ្ធសភា និង​ជា​អតីត​អនុប្រធាន​គណបក្ស​សម​ រ​ង្ស៊ី​ ត្រូវ​បាន​តែងតាំង​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​លើកដៃ​ក្នុង​ក្នុង​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជា​២.០០០​នាក់។​លោក​បាន​ថ្លែង​ក្រោយ​ពី​ជាប់​ឆ្នោត​ដោយ​ផ្តោត​លើ​ទិស​ដៅ​ជំរុញ​ការ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន។

«ឆ្នាំ​២០១៣​ប៉ូ​ល​នយោបាយ​នៅ​កម្ពុជា​មាន​តែ​ពីរ​ទេ។​ គឺ​មួយ​ទល់​នឹង​មួយ។ គណបក្ស​ប្រជាជន​កម្ពុជា​៧​មក​រា និង​គណបក្ស​សង្គ្រោះ​ជាតិ​២៣​តុលា។ ខ្ញុំ​ជឿជាក់​ថា សមាជ​ក៏​ដូច​ខ្លួន​ខ្ញុំ​ យើង​ទាំង​អស់​គ្នា​បេ្តជ្ញា​រួម​ចំណែក​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៣​ឲ្យ​ទទួល​បាន​ជ័យ​ជម្នះ​ជា​ដាច់​ខាត»។​

​គណបក្ស​សម​ រ​ង្ស៊ី​ បាន​កើន​ពី​១៥​អ​សនៈ​ក្នុង​រដ្ឋសភា​នៅ​ឆ្នាំ​១៩៩៨​ ទៅ​ចំនួន​២៤​អ​សនៈ​នៅ​ឆ្នាំ​២០០៣​និង​បាន​២៦​អ​សនៈ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨។

​ទោះជា​យ៉ាងណា​លោក​ជាម​ យៀ​ប​ តំណាងរាស្ដ្រ​គណបក្ស​កាន់​អំណាច​ធ្លាប់​បាន​ប្រាប់​វីអូអេ​ខេមរភាសា​ថា គណបក្ស​របស់​លោក​នៅ​តែ​សង្ឃឹម​ពី​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣​ខាង​មុខ​នេះ។

ទោះជា​លោក​សម​ រ​ង្ស៊ី​ បាន​លាលែង​ឋានៈ​ជា​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ ក៏​លោក​នៅ​តែ​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​កំពូល​គណបក្ស​សម​ រ​ង្ស៊ី។ រិ​ឯ​ប្រធាន​របស់​លោក​គឺ​លោកស្រី​ជូ​ ឡុង​សូមូរ៉ា​ ត្រូវ​តែងតាំង​ជា​អនុប្រធាន​គណបក្ស​នេះ។ មួយ​វិញ​ទៀត​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ជំទាស់​ក៏​បាន​បង្កា​ទុក​ដែរ​ថា ក្នុង​ករណី​ដែល​លោក​សម​ រ​ង្ស៊ី​មិន​ស្ថិត​ជា​សមាជិក​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ លោក​សម​ រង្ស៊ី​ អាច​វិល​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​ដែល​ដាក់​ឈ្មោះ​របស់​លោក​ដដែល​ហើយ​ប្រធាន​បច្ចុប្បន្ន​នឹង​ត្រូវ​លាលែង​ពី​តួនាទី​ជា​ស្វ័យប្រវត្តិ​។

​លោក​សម​ រ​ង្ស៊ី​ បាន​ថ្លែង​តាម​រយៈ​វី​ដេ​អូ​ខុន​ហ្វើរ៉ិនពី​រដ្ឋធានីវ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ថា លោក​នឹង​ស្ថិត​នៅ​ពីក្រោយ​ការ​ចាត់ចែង​របស់​គណបក្ស​សម​ រ​ង្ស៊ី​ដដែល។

«ខ្ញុំ​អត់​ទៅ​ណា​ឆ្ងាយ​ទេ​បងប្អូន។ ខ្ញុំ​នៅ​ពីក្រោយ​លោក​គង់​ គាំ។ នៅ​ជួយ​មើល​ខុសត្រូវ​លោក​គង់​ គាំ​ជា​អ្នកដឹកនាំ។ ប៉ុន្តែ​ស្មារតី​សម​ រ​ង្ស៊ី​ ព្រលឹង​សម​ រ​ង្ស៊ី​ នៅ​ដដែល»។​

​លោក​កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​នឹង​ក្លាយជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​ប្រតិភូ​គណបក្ស​ចូលរួម​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សម​ រ​ង្ស៊ី​នេះ​ដែរ។​

​លោកកឹ​ម​ សុខា​បាន​បញ្ជាក់​ពី​មិត្តភាព​ដ៏​ល្អ​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​សម​ រ​ង្ស៊ី​ ដែល​ឈាន​ទៅ​រក​ការ​រួបរួម​គ្នា​ដើម្បី​អ្វីមួយ​ដែល​លោក​អះអាង​ថា​«​គឺ​ជួយ​សង្គ្រោះ​មាតុប្រទេស​កម្ពុជា​និង​ផ្លាស់​ប្តូរ​ការ​គ្រប់គ្រង​អំណាច»៕
XS
SM
MD
LG