ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ កម្ពុជា​គួរ​មាន​ឯកភាព​ជាតិ​​​ក្រោម​ដំបូល​លទ្ធិប្រជាធិបតេយ្យ


លោក បណ្ឌិត ឡៅ ម៉ុងហៃ ថា ការ​ពង្រឹង​ឯកភាព​ជាតិ​ក្នុង​ពេល​បញ្ហា​តំបន់​និង​នយោបាយ​អន្តរជាតិ​ប្រែប្រួល​ ជា​រឿង​អាច​ជៀសវាង​ភាព​ប្រេះឆា​និង​ការ​រងគ្រោះ​ដល់ប្រទេស។
លោក បណ្ឌិត ឡៅ ម៉ុងហៃ ថា ការ​ពង្រឹង​ឯកភាព​ជាតិ​ក្នុង​ពេល​បញ្ហា​តំបន់​និង​នយោបាយ​អន្តរជាតិ​ប្រែប្រួល​ ជា​រឿង​អាច​ជៀសវាង​ភាព​ប្រេះឆា​និង​ការ​រងគ្រោះ​ដល់ប្រទេស។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​វិភាគ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​លោក​ បណ្ឌិត ​ឡៅ ម៉ុងហៃ ​បាន​អះអាង​ថា​ ការ​ពង្រឹង​ឯកភាព​ជាតិ​ក្នុង​ពេល​បញ្ហា​តំបន់​និង​នយោបាយ​អន្តរជាតិ​ប្រែប្រួល​ ជា​រឿង​អាច​ជៀសវាង​ភាព​ប្រេះឆា​និង​ការ​រងគ្រោះ​ដល់​ប្រទេស។​ លោក ឡៅ​ ម៉ុងហៃ ​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ពេល​លោក​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ កាល​ពី​ យប់​ថ្ងៃ​ព្រហស្បតិ៍។

លោក​ថ្លែង​ថា៖ «កម្ពុជា​គួរ​តែ​មាន​ឯកភាព​ជាតិ​ដើម្បី​ងាយ​ស្រួល​ទប់ទល់​កុំ​ឲ្យ​បញ្ហា​ ឬ​ក៏​ទំនាស់​នៅ​ខាង​ក្រៅ​វា​ចូល​មក​ដល់​ក្នុង​ប្រទេស​យើង។​ ហើយ​យើង​ក៏​ធ្លាប់​ជួប​ប្រទះ​នឹង​បញ្ហា​ហ្នឹង​ដែរ​ គឺ​យើង​ហ្នឹង​រងគ្រោះ​ដោយសារ​បញ្ហា​គេ​ឬ​ទំនាស់​គេ​ពី​មុន​មក​ដែរ។​ ហើយ​បើ​យើង​អត់​មាន​ឯកភាព​ខាង​ក្នុង​ប្រទេស​ ហើយ​ បញ្ហា​ហ្នឹង​គឺ​យើង​ប្រហែល​ជា​អាច​ជំពាក់​ជំពិន​ជាមួយ​គេ​ដែរ»។

លោក ​ម៉ុងហៃ​ ថ្លែង​ថា​ បច្ចុប្បន្ន​បញ្ហា​ក្នុង​តំបន់​គឺ​បញ្ហា​ដែន​សមុទ្រ​ខាង​ត្បូង​ ប្រទេស​ចិន​និង​ដែន​សមុទ្រ​ខាង​កើត​ប្រទេស​ចិន​ដែល​មាន​ប្រទេស​ជា​ច្រើន​ កំពុង​ដណ្តើម​កាន់កាប់​ ហើយ​និង​បញ្ហា​យុទ្ធសាស្ត្រ​ប្រទេស​មហាអំណាច​ដូច​ជា​សហរដ្ឋ​អាមេរិក​ជាមួយ​ចិន​ ឬ​ចិន​និង​ឥណ្ឌា​ ឬ​ចិន​និង​ជប៉ុន​ជា​ដើម។

លោក​បាន​កោត​សរសើរ​សម្តេចឪ ​ព្រះមហាវីរក្សត្រ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ជោគជ័យ​ ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ឯកភាពជាតិ​ ដែល​អ្នក​ដឹកនាំ​ និង​ពលរដ្ឋ​កម្ពុជា​គួរ​បន្តរ​កេរដំណែល​នេះ​ ហើយ​ធ្វើ​ឲ្យ​មាន​ឯកភាពជាតិ​តាម​បែប​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ដូច​នៅ​ប្រទេស​ជឿនលឿន​ដទៃ៕

តើ​អ្នក​គិត​ថា​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​នេះ​ក៏​ដូច​ជា​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ មាន​ការ​ឯកភាព​ជាតិកម្រិត​ណា​ដែរ?
XS
SM
MD
LG