ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​រាយការណ៍​ករណី​ស្លាប់​ចំនួន​២៧នាក់ ​ជា​តួ​លេខ​ខ្ពស់​ជាង​គេ​ចាប់តាំង​ពី​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ​១៩


រូប​ឯកសារ៖ ភ្នាក់ងារសុខាភិបាលចាត់ចែងបូជាសាកសពអ្នកជំងឺកូវីដ១៩ម្នាក់នៅស្រុកកំពង់ត្រាច ខេត្តកំពត កាល​ពី​ខែមិថុនា ឆ្នាំ២០២១។ (រូបថត៖ ហ្វេសប៊ុក​ស្នងការដ្ឋាននគរបាលខេត្តកំពត)
រូប​ឯកសារ៖ ភ្នាក់ងារសុខាភិបាលចាត់ចែងបូជាសាកសពអ្នកជំងឺកូវីដ១៩ម្នាក់នៅស្រុកកំពង់ត្រាច ខេត្តកំពត កាល​ពី​ខែមិថុនា ឆ្នាំ២០២១។ (រូបថត៖ ហ្វេសប៊ុក​ស្នងការដ្ឋាននគរបាលខេត្តកំពត)

ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​បាន​រាយការណ៍​ករណី​ឆ្លង​ជាង​១​ពាន់ករណី​និង​ស្លាប់​ចំនួន​២៧នាក់​ដែល​ជា​កំណត់​ត្រា​ខ្ពស់​ជាង​គេ​ក្នុង​មួយថ្ងៃ​ចាប់​តាំង​ពី​ផ្ទុះឆ្លង​សហគមន៍​ទ្រង់ទ្រាយធំ​ក្នុង​ខែ​កុម្ភៈ។

​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថាករណីឆ្លង​ថ្មី​មាន​ចំនួន​១.១៣០​នាក់​ដែល​នាំ​ឲ្យ​ករណីឆ្លង​សរុប​មាន​ជាង​៥ម៉ឺន​ករណី។ ចំណែក​ករណី​ស្លាប់​មាន​ចំនួន​២៧នាក់​ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​មាន​ចំនួន​៦០២​នាក់​។

កាលពី​ថ្ងៃ​អង្គារ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ករណីឆ្លង​ថ្មី​ចំនួន​ជាង ​៧០០នាក់ ​និង​ស្លាប់ ​១៩នាក់។

កាល​ពី​ដើម​សប្តាហ៍​នេះ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta) ដែល​មាន​កម្រិត​ឆ្លង​ខ្លាំង​ក្លា។ ក្រសួង​បញ្ជាក់​ថា​ការ​ចម្លង​វីរុស​បំប្លែង​ថ្មី​«ដែលតា» មាន​ភាព​សាហាវ​ខ្លាំង​ជាង​វីរុស​កូវីដ​១៩​បំប្លែង​មុនៗ​ប្រហែល​ដល់​ទៅ​១៥​ដង​ខ្លាំង​ជាង​ការ​ចម្លង​ពី​ពេល​កន្លង​ទៅ៕

XS
SM
MD
LG