ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ប្រមាណ​ ៤៥០​ នាក់​ទៀត​ឆ្លង​ជំងឺ​កូវីដ​១៩ ខណៈ​ករណី​ស្លាប់​មាន​ជិត​ ៦០ ​នាក់


រូបឯកសារ៖ ក្រុមមន្ត្រីសុខាភិបាលស្ថិតក្នុងឯកសណ្ឋានការពារពីការឆ្លងជំងឺកូវីដ១៩ បញ្ជូនអ្នកជំងឺកូវីដ១៩ មកទទួលការព្យាបាលនៅមណ្ឌលព្យាបាល នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យ​ដឹង​ថា ​មនុស្ស​ប្រមាណ ​៤៥០ ​នាក់​ទៀត​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ខណៈ​ករណី​ស្លាប់​កើន​ឡើង​ដល់​ជិត ​៦០ ​នាក់។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ក្រសួង​នេះ ​ឲ្យ​ដឹង​ថា​ មាន​ករណី​ឆ្លង​ចំនួន​ ៤៤៦ ​នាក់ ដែល​ក្នុង​នោះ​ភាគ​ច្រើន​ឆ្លង​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ចំនួន ​៣៣១ ​នាក់ ខេត្ត​ព្រះសីហនុ​ ៨២​ នាក់ និង​ខេត្ត​កណ្តាល​ ២១​ នាក់។ ក្រសួង​បន្ត​ថា​ មាន​ករណី​ស្លាប់​ថ្មី​ចំនួន​ ៥ ​នាក់​ទៀត ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​ចំនួន​ ៥៩ ​នាក់​នៅ​ទូទាំង​ប្រទេស។

ករណី​ឆ្លង​សរុប​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ២០ ខែកុម្ភៈ មាន​ចំនួន ​៧.៦៤៨​ នាក់។

នៅ​ថ្ងៃ​នេះ​ផង​ដែរ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ចំនួន​ ១៣០ ​នាក់​ បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ។

គួរ​បញ្ជាក់​ថា​ ការ​បន្ត​កើន​ឡើង​ចំនួន​អ្នក​ឆ្លង​រាប់​រយ​នាក់​នេះ ខណៈ​អាជ្ញាធរ​កំពុង​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩។ អាជ្ញាធរ​សុខាភិបាល​ក៏​បាន​ធ្វើ​តេស្ត​រហ័ស​រក​វីរុស​នេះ​ផង​ដែរ​ ដែល​អាច​ដឹង​លទ្ធផល​ក្នុង​រយៈ​ពេល​ខ្លី៕

XS
SM
MD
LG