ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីផ្សារ​អចលន​ទ្រព្យ​នៅ​កម្ពុជា​រើប​ឡើង​វិញ​តិចៗ​


លំនៅដ្ឋាន​និង​អគារនៅក្រុងភ្នំពេញ
ដោយ៖ គុណ ចិន្តា
លំនៅដ្ឋាន​និង​អគារនៅក្រុងភ្នំពេញ ដោយ៖ គុណ ចិន្តា

ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច​សកល ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​បាន​ធ្លាក់​ពី​ជាង​១០​ភាគរយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​ ចាប់ពី​ឆ្នាំ២០០៤​ដល់​ឆ្នាំ២០០៧​មុន​នឹង​ធ្លាក់ចុះ​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​២០០៩។

ដោយ៖ ស៊ុយ ហ៊ា​ម​ខេមរា
ភ្នំពេញ​៖ កាលពី​ប៉ុន្មាន​ឆ្នាំមុន​ មនុស្ស​មួយ​បាន​គិត​ថា ​ប្រសិន​បើ​គេច​ង់​ក្លាយជា​អ្នកមាន​ឆាប់​ គេ​ត្រូវតែ​រកស៊ី​ទិញ​និង​លក់​ដី​និង​ផ្ទះ។ ​នោះ​ក៏​ដោយ​សារ​តម្លៃ​ដី​និង​ផ្ទះ​បន្ត​ឡើង​មិន​ចេះ​ដាច់។ ​ក៏ប៉ុន្តែ​ បន្ទាប់ពី​វិបត្តិសេដ្ឋ​កិច្ច​ពិភព​លោក​នៅ​ឆ្នាំ​២០០៨​មក​ វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទទួល​រង​ផល​ប៉ះពាល់​ជា​ខ្លាំង។​

លោកកឺ​ក ណារិន​ នាយករង​របស់​ក្រុមហ៊ុន ​Asia Real Estate Cambodia​ អះ​អាង​ថា​ តម្លៃ​អចលនទ្រព្យ​បាន​ធ្លាក់ចុះ​ស្ទើរ​ជាង​ពាក់​កណ្តាល​នៅក្នុង​ពេល​នេះ ​បន្ទាប់ពី​បាន​ហក់​ដល់​កម្រិត​កំពូល​ចាប់ពី​ឆ្នាំ​២០០០​រហូត​ដល់​ឆ្នាំ២០០៧។​ ហើយ​ទើប​តែ​មាន​សញ្ញា​នៃ​ការ​ងើប​ឡើងវិញ​បន្តិចបន្តួច​តែប៉ុណ្ណោះ។ សន្ទុះ​នេះ​បានចាប់ផ្តើម​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១១​មក​ម៉្លេះ។​

«មក​ទល់​ឆ្នាំ​២០១២​ ទើប​យើង​អាច​មើលឃើញ​ពី​កម្រិត​វិជ្ជមាន​ខ្លាំង​ ដោយសារ​មាន​អ្នកទិញ​ច្រើន។​ សម្រាប់​តំបន់​ពាណិជ្ជកម្ម​ហ្នឹង ​តម្លៃ​អចលនទ្រព្យ​កើន​ឡើង​ ១៣​ភាគរយ។ ដោយឡែក​សម្រាប់​តំបន់​លំនៅដ្ឋាន​វិញ​ មាន​តម្លៃ​កើន​ឡើង​ជិត​ ១៤​ភាគរយ។ ប៉ុន្តែ​វា​មិន​កើនឡើង​ខ្លាំង​ ដូច​ឆ្នាំ​២០០៦ ឆ្នាំ២០០៧ ​និង​ឆ្នាំ​២០០៨​ នោះ​ទេ។​ អាហ្នឹង​វា​ដូច​ឡើង​ភ្នំ​អញ្ចឹង ​ហើយ​ចុះ​វិញ​ក៏​ដូច​ចុះ​ភ្នំ​ដែរ ​គ្រឹប​មកដល់ក្រោម​វិញ​តែម្តង»។​

ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច​សកល ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​បាន​ធ្លាក់​ពី​ជាង​១០​ភាគរយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​ ចាប់ពី​ឆ្នាំ២០០៤​ដល់​ឆ្នាំ២០០៧​មុន​នឹង​ធ្លាក់ចុះ​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​២០០៩។ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុងក្រោយ​ កម្ពុ​ជា​មាន​កំណើន​សេដ្ឋ​កិច្ច​ក្នុង​រង្វង់​៦​ភាគរយ។​ ហើយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ព្យាករណ៍​ថា ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១២​អាច​កើន​បាន​៦,៥%។​

ការ​លូតលាស់​សន្សឹមៗ​បែបនេះ​ក៏​បាន​អូស​សន្ទុះ​រីកចម្រើន​ផ្នែក​អចលន​ទ្រព្យ​ទៅ​តាម​នោះ​ដែរ។​

លោក​កឺ​ក ណារិន​រៀបរាប់​ថា​ អចលនទ្រព្យ​មាន​ការ​ធ្លាក់​ខ្លាំង​គឺ​នៅ​ឆ្នាំ​២០០៩​ ក្នុងនោះ​សម្រាប់​តំបន់​ពាណិជ្ជកម្ម​មានការ​ធ្លាក់​ចុះ​ប្រហែល​៥៤%​ ​តំបន់​ដី​លំនៅ​ដ្ឋាន​វិញ​ធ្លាក់ចុះ​ប្រហែល​៧៨ %។​ ហើយ​វិស័យនេះ​បាន​បន្ត​ធ្លាក់​ចុះ​រហូត​មក​ដល់​ឆ្នាំ​២០១០​ មុន​នឹង​មាន​សញ្ញា​ពី​ការ​ងើប​ឡើង​វិញ​ខ្លះ​នៅ​ឆ្នាំ​២០១១ ​និង​២០១២។
ក្
នុង​ចន្លោះ​ពេល​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ២០០៧​ តម្លៃ​ដី​ក្នុង​មួយ​ម៉ែត្រការ៉េ​អាច​កើន​រហូត​ទៅ​ដល់​ជាង​៥០០០​ដុល្លារ​សម្រាប់​ដី​ដែល​នៅ​តំបន់​ពាណិជ្ជ​កម្ម​ ឬមួយ​ម៉ែត្រ​ការ៉េ​ថ្លៃ​ជាង​៣៥០០​ដុល្លារ​សម្រាប់​តំបន់​លំនៅដ្ឋាន។ ​រីឯ​តម្លៃ​ផ្ទះល្វែង​និង​ភូមិគ្រឹះ​ក៏បាន​ឡើង​ថ្លៃ​ខ្ពស់​កប់ពពក​ដំណាល​គ្នា​នោះ​ដែរ។​

លោក​នួន រិទ្ធី ​នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​ប៉ុណ្ណា​រៀល​ធី​គ្រុប​ កត់​សម្គាល់ដែរ​ថា ​តម្លៃ​អចលន​ទ្រព្យ​នៅ​កម្ពុជា​មាន​ការ​ប្រសើរ​ជាង​មុន។​

«ទីផ្សារ​អចលនទ្រព្យ​មានការ​កើន​ឡើង​វិញ​បន្តិច​ហើយ ​បើ​ធៀប​នឹង​ឆ្នាំ​២០០៩​និងឆ្នាំ២០១០ ​បានន័យ​ថា​ យើង​ចេញពី​មនុស្ស​ឈឺ​មកជា​មនុស្ស​ជា​វិញ។​ ទាំង​គ្រប់​វិស័យ​ទាំងអស់​របស់​វិស័យ​អចលនទ្រព្យ​ ដូចជា ​កសិកម្ម​ តំបន់​សម្រាប់​ពាណិជ្ជ​កម្ម ​តំបន់​សម្រាប់​សាង​សង់​លំនៅដ្ឋាន​ និង​តំបន់​សម្រាប់​វិស័យ​ឧស្សាហ​កម្ម។ ហើយ​បើ​យើង​និយាយ​ពី​ក​ម្រោ​ង​វិនិយោគ​សាងសង់​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ ​យើង​ឃើញថា ​មានការ​កើនឡើង​ច្រើន។ ​

ទោះបីជា​ចំនួន​គម្រោង​ហ្នឹង​វា​មាន​ការ​ថយ​ចុះ​បន្តិច​ ប៉ុន្តែ​ចំនួន​ទុន​ដែល​គេ​បោះ​សម្រាប់​វិនិយោគ​វិញ​កើន​ឡើង​ច្រើន»។​

លោក​រិទ្ធី​ពន្យល់​ថា ​មានការ​ចាប់​ផ្តើម​ឡើង​វិញ​នៃ​គម្រោង​វិនិយោគ​ទាំង​ក្នុង​និង​មកពី​ក្រៅប្រទេស​លើ​វិស័យ​អចលន​ទ្រព្យ​នេះ។​ មួយ​វិញទៀត ​ការ​រើប​ឡើង​វិញ​នៃ​កំណើន​សេដ្ឋកិច្ច​បាន​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​វិស័យ​នេះ​ដែរ។​ លោក​មាន​ប្រសាសន៍​ថា​ ត​ម្លៃ​ដី​ក្នុង​ទីក្រុង​ភ្នំពេញ​ក្នុង​ពេល​បច្ចុប្បន្ន​ប្រែប្រួល​ជា​មធ្យម​ជាង​៣២០០​ដុល្លារក្នុង​មួយ​ម៉ែត្រការ៉េ​នៅ​តំបន់​ពាណិជ្ជ​កម្ម។ ​ដោយឡែក​សម្រាប់​តម្លៃ​ដី​ក្នុង​តំបន់​ស្នាក់នៅ​ ប្រែប្រួល​ពី​ចន្លោះ​១៦០០​ទៅ​១៧០០​ដុល្លារក្នុង​មួយ​ម៉ែត្រ​ការ៉េ។​

ក៏ប៉ុន្តែលោកស៊ា ឆៃ​លី​ នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ភ្នំពេញ​អចលន​ទ្រព្យ​ បាន​ឲ្យ​ដឹង​ថា​ ចលនា​ទិញដូរ​អចលនា​ទ្រព្យ​ក្នុង​ពេល​នេះ​មិន​ពឹង​ទៅលើ​ការ​ទិញដី​ទុក​សម្រាប់​លក់​ដូច​មុន​នោះ​ទេ។​

«គាត់​ចាប់ផ្តើម​ទិញ​យក​ទៅធ្វើ​ជា​ហ៊ាង​ តែ​មិនមែន​ទិញ​សម្រាប់​យក​ទៅ​លក់​ដើម្បី​ចំណេញ​ដូច​មុន​ទេ។​ ពួកគេ​ទិញ​ដើម្បី​កែ​ទៅជា​ភោជនីយដ្ឋាន ​កន្លែង​រក​ស៊ីផ្សេងៗ»។​

​យោង​តាម​របាយ​ការណ៍​ពី​ក្រសួង​ដែនដី​នគរូបនីយកម្ម​ ដែល​ចេញផ្សាយ​ដោយបណ្តាញ​ព័ត៌មាន​ក្នុងស្រុក​មួយ​ បាន​ឲ្យ​ដឹង​ថា ​រាជរដ្ឋាភិបាល​ខ្មែរ​បាន​អនុម័ត១០៨៣​គម្រោង​សាងសង់​រយៈពេល​ប្រាំបី​ខែ​ដើម​ឆ្នាំ២០១២​នេះ។គម្រោង​ទាំងនេះ​រួមមាន​អគារ​ពាណិជ្ជកម្ម​ រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក ​សំណង់​លំនៅដ្ឋាន​ រោងចក្រ​កាត់ដេរ ​កាស៊ីណូ និង​សណ្ឋាគារ​ជាដើម។​ ទឹកប្រាក់​សរុប​សម្រាប់​គម្រោង​សំណង់​ទាំងនេះ​មាន​១៣៨៦​លាន​ដុល្លារអាមេរិក៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG