ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បញ្ជាក់​ជំហរ​ជាថ្មី​គាំទ្រ​ការ​អនុវត្ត​ច្បាប់​សន្តិសុខជាតិ​របស់​​ចិន​នៅ​ក្រុង​ហុងកុង


រូបឯកសារ៖ លោក​ ហោ​ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​នៅ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី​ទូត​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ (​ហ៊ាន​ សុជាតា/​ VOA)
រូបឯកសារ៖ លោក​ ហោ​ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​នៅ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី​ទូត​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ (​ហ៊ាន​ សុជាតា/​ VOA)

ប្រទេស​កម្ពុជា​បាន​បញ្ជាក់​គោល​ជំហរ​របស់​ខ្លួន​ម្តង​ទៀត​ប្រាប់​សមភាគី​ចិន​ថា ​ខ្លួន​នឹង​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​ទាក់​ទង​នឹង​តំបន់​ពាក់​កណ្តាល​ស្វយ័ត​ក្រុង​ហុងកុង​ ដោយ​គាំទ្រ​សេចក្តី​សម្រេច​របស់​ចិន​ក្នុង​ការ​អនុម័ត​ច្បាប់​សន្តិសុខជាតិ​សម្រាប់​អនុវត្ត​ក្នុង​ទី​ក្រុង​នោះ។​

ការ​បញ្ជាក់​ជំហរ​គាំទ្រ​ប្រទេស​ចិន​ជាថ្មី​ទៀត​នេះ​ធ្វើឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​អង្គារ ​តាម​សន្និសីទ​វីដេអូរបស់​គណៈ​កម្មាធិការ​សម្រប​សម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា-ចិន​លើក​ទី​ ៥ ​ដែល​ដឹកនាំ​រួម​គ្នា​ដោយ​លោក​ ហោ ណាំហុង​ ឧបនាយក​រដ្ឋមន្ត្រី​កម្ពុជា​និង​លោក​ វ៉ាង យី​ ទីប្រឹក្សា​រដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ដែល​ជា​សហ​ប្រធាន​គណៈ​កម្មាធិការ​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ជា​ភាសា​ខ្មែរកម្រាស់​៤​ទំព័រ​នៃ​កិច្ច​ប្រជុំ​នេះ​ ហើយ​ដែល​ចេញ​ផ្សាយនៅ​ថ្ងៃទី​១៧ ​ខែ​មិថុនា​នេះ បាន​បញ្ជាក់​ថា​ ភាគី​កម្ពុជា​គាំទ្រយន្តការ​អនុវត្ត​ច្បាប់​ថ្នាក់​ជាតិ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ដើម្បី​រក្សា​សន្តិសុខ​ជាតិ។

ក្រុម​បាតុករ​នៅ​ក្រុង​ហុងកុង ​ដែល​ជា​អតីត​ដែនដី​អាណានិគម​អង់គ្លេស​ បាន​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ចិន​នេះ​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភា​ចិន​កាល​ពី​ខែ​មុន។​

ចំណែក​ភាគី​ចិន​វិញ​បាន​បញ្ជាក់​គាំទ្រ​កម្ពុជា​ក្នុង​ការ​ជ្រើសរើស«មាគ៌ា​អភិវឌ្ឍន៍​ប្រទេសផ្អែក​តាម​ស្ថានភាព​ជាក់​ស្តែង​របស់​ខ្លួន»៕

XS
SM
MD
LG