ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គោលនយោបាយ​ប្រទេស​កម្ពុជា​ស្តី​ពី​ថវិកា​ជាតិ​ឆ្នាំ​២០១៣


លោក​ សុន ឆៃ ជា​អ្នកតំណាង​រាស្ត្រ​គណបក្ស​សម រង្ស៉ី (ឆ្វេង) និង​លោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី(ស្តាំ)។ លោក​ទាំង​ពីរ​បាន​អញ្ជើញ​មក​បន្ទប់​ផ្សាយ​របស់​វីអូអេ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដើម្បី​ចូលរួម​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ។
លោក​ សុន ឆៃ ជា​អ្នកតំណាង​រាស្ត្រ​គណបក្ស​សម រង្ស៉ី (ឆ្វេង) និង​លោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី(ស្តាំ)។ លោក​ទាំង​ពីរ​បាន​អញ្ជើញ​មក​បន្ទប់​ផ្សាយ​របស់​វីអូអេ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដើម្បី​ចូលរួម​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​ថវិការ​ជាង​៣​ពាន់​លាន​ដុល្លា​សរអា​សំរាប់​ចំណាយ​ឆ្នាំ​២០១៣​លើ​វិស័យ​ផ្សេងៗ​រួម​មាន សន្តិសុខ អប់រំ សុខាភិបាល សង្គមកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត​ដែល​រដ្ឋាភិបាល​អះអាង​ថា ក្នុង​ទិសដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ប្រទេស​កម្ពុជា។ តែ​លោក​ សុន ឆៃ ​អ្នកតំណាងរាស្ត្រ​គណបក្ស​សម រង្ស៉ី បន្ទោស​រដ្ឋាភិបាល​អំពី​ការចាយវាយ​ច្រើន​ហួស​ប្រមាណ​ដោយ​ពឹង​លើ​ប្រាក់​ដែល​ខ្ចី​ពី​បរទេស ដោយ​លោក​ ចាត់​ទុក​ថា​ នេះ​ជា​ការចាយវាយ​ដោយ​គ្មាន​ការទទួល​ខុស​ត្រូវ។

លោក​ សុន ឆៃ ស្នើ​សុំ​ឲ្យ​ព្រឹទ្ធ​សភា​ដែល​គ្រោង​នឹង​អនុម័ត​ច្បាប់​ថវិកា​នេះ​ពិនិត្យ​ឡើង​វិញ​ដើម្បី​រក​វិធី​បញ្ឍប់​ការ​ខ្ចី​បុល​បរទេស​ និង​កុំ​ឲ្យ​ប្រាក់​ជំពាក់​ដែល​ពលរដ្ឋ​កម្ពុជា ត្រូវ​សង​ក្លាយជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ដល់​ប្រជា​ពលរដ្ឋ។ លោក​ថ្លែង​យ៉ាង​ដូច្នេះ ពេល​លោក​បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ជាមួយ​លោក​ ផៃ ស៊ីផាន​អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី។

តែ​លោក​ ផៃ ស៊ីផាន​ច្រានចោល​ការអត្ថាធិប្បាយ​របស់​លោក​ សុន ឆៃ។ លោក ផៃ ស៊ីផាន​ថ្លែង​ថា រដ្ឋាភិបាល​មាន​គំរោង​ច្បាស់លាស់​ក្នុង​ការចំណាយ​របស់​ខ្លួន​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច ដើម្បី​ភ្ជាប់​ទីក្រុង​នឹង​ជនបទ​ដោយ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ស្ពាន​ ផ្លូវ​ថ្នល់​ ការក្សា​លំនឹង​សេដ្ឋកិច្ច​ជា​ដើម៕
XS
SM
MD
LG