ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ចាប់​ជន​សង្ស័យ​ប្រាំ​នាក់​ក្នុង​ករណី​ប្លន់​ធនាគារ​មិន​បាន​សម្រេច


​ប្រាក់​ចំនួន​ជាង​៥២​លាន​រៀល​ត្រូវ​បាន​រំដោះ​ដោយ​សុវត្ថិភាព​មិន​មាន​ការបាត់​បង់ទេ។
​ប្រាក់​ចំនួន​ជាង​៥២​លាន​រៀល​ត្រូវ​បាន​រំដោះ​ដោយ​សុវត្ថិភាព​មិន​មាន​ការបាត់​បង់ទេ។
ភ្នំពេញ៖ អាជ្ញា​ប៉ូលិស​នៅ​ខេត្ត​កំពង់​ចាម​បាន​ចាប់​ជន​សង្ស័យ​ចំនួន​៥​នាក់​នៅ​យប់​ថ្ងៃពុធ​បន្ទាប់​ពីមាន​ករណី​ប្លន់​ធនាគារ​មួយ​ដែល​បាន​បង្កើត​ឱ្យ​មាន​ការ​បោកប្រាស់​ថា​មាន​ចាប់​ជន​រងគ្រោះ​ជា​ចំណាប់​ខ្មាំង។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ប៉ូលិស។​

ក្នុង​ពេល​ដំបូងៗ​អាជ្ញាធរ​ប៉ូលិស​បាន​ចេញ​មក​ធ្វើ​អន្តរាគមន៍​ដើម្បី​បញ្ចប់​វិបត្តិ​ចំណាប់​ខ្មាំង​នេះ ​ហើយ​បាន​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថា​មាន​យុវជន​ដែល​សង្ស័យ​ថា​ជាអ្នកញៀនថ្នាំញៀន​អាយុ​ប្រមាណ​ជាង​២០​ឆ្នាំ​បាន​ចាប់​បុគ្គលិក​ធនាគារ​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ធនាគារ​អេស៊ីលីដា​ចំនួន​ពីរ​នាក់​ធ្វើជា​ចំណាប់​ក៏​ប៉ុន្តែ​ក្រុម​ចាប់​ជំរិត​មិន​បាន​ទាមទារ​លុយ​ទេ​ផ្ទុយ​ទៅវិញ​ពួកគេ​ទាមទារ​តែ​ថ្នាំ​ញៀន​តែ​ប៉ុណ្ណោះ។

ហេតុការណ៍​ចាប់ជំរិត​ដែល​កម្រ​កើត​មាន​នេះ​បាន​កើតមាន​ឡើង​តាំងតែ​ពី​រសៀល​ថ្ងៃ​អង្គារ​ហើយ​បាន​បន្ត​មក​ដល់​ថ្ងៃ​ពុធ​នៅ​ក្នុងធនាគារ​អេស៊ីលីដា​ សាខា​ឃុំអារក្សត្នោត​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម។

សមត្ថកិច្ច​បាន​និយាយ​ថាក្រុមចាប់​ជំរិត​មាន​គ្នា​ចំនួន​ពីរ​នាក់​ប្រដាប់​ដោយ​អាវុធខ្លី​មួយ​ដើម​បាន​ចាប់​ជំរិត​បុគ្គលិក​ធនាគារ​អេស៊ីលីដា​ក្នុង​ខណៈពេល​ដែល​ជនរងគ្រោះ​បាន​ធ្វើដំណើរ​ចេញ​ពី​ផ្ទះមក​កន្លែង​ធ្វើការ។

ក្រុមចាប់​ជំរិត​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ថា​ជា​ក្រុម​យុវជន​ញៀន​ថ្នាំញៀន​ហើយ​ពួកគេ​បាន​បដិសេធ​មិន​ទទួល​យក​ប្រាក់​បន្ទាប់​ពី​បុគ្គលិក​អេស៊ីលីដា​បានប្រគល់​ប្រាក់​ដល់​ពួកគេ​ប្រមាណ​ជាង​៥០​លាន​រៀល​គឺ​ប្រមាណ​ជាង​១ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ជាថ្នូរ​និង​ការ​ដោះ​លែង។

មាន​ចំណាប់​ខ្មាំង​ម្នាក់​ឈ្មោះ​ម៉ាត លី​ត្រូវបាន​រាយការណ៍​ថា​បាន​រត់​រួច​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​បី​នាក់​ដែល​បាន​ចាប់​ជា​ចំណាប់​ខ្មាំង។​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច។​

លោក​ឧត្តមសេនីយ៍ត្រី ​វ៉ា សំរិត ​មេបញ្ជាការ​កងរាជអាវុធ​ហត្ថខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ក្នុង​បំណង​បញ្ចប់​វិបត្តិ​ចំណាប់​ខ្មាំង​នេះ​ក្រុម​សមត្ថកិច្ច​បានបោះថ្នាំញៀន​ប្រភេទ​ម៉ាទឹកកក​ដល់ពួក​គេចំនួន​មួយ​កញ្ចប់​តាម​ការទាម​ទារ​របស់​ក្រុម​ចាប់​ជំរិត​ប៉ុន្តែក្រុម​ចាប់ជំរិត​នៅមិន​ទាន់​មានការ​ដោះលែង​ចំណាប់​ខ្មាំង​ទាំងពីរ​ទេ។​

លោក​បាន​និយាយ​ថា​ក្រុមសមត្ថកិច្ច​បាន​សម្រុក​ចូល​ដល់​ផ្នែកខាង​ក្នុង​ធនាគារ​ហើយ​មាន​បំណង​ចាញ់​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​និង​ឧស្ម័ន​បាញ់​ឱ្យ​សន្លប់​តែ​ក្រុម​ចាប់​ជំរិត​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ដក​កម្លាំង​ចេញ។​
«អត់អី​ទេ​ចំពោះជន​រងគ្រោះ​មិន​មាន​បញ្ហាអ្វី​ទេ​។​យើង​បាន​ក្តាប់​បាន​ជាប់​ហើយ​តែ​ឥឡូវ​យើង​កំពុង​តែ​ដោះ​ជំហាន​ចុង​ក្រោយ»។​

លោក​ព្រំ វិសុទ្ធ​ អនុប្រធានប្រតិបត្តិ​និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម​នៃ​ស្នាក់ការ​កណ្តាល​ធនាគារ​អេស៊ីលីដា​ប្រចាំ​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា​ចំណាប់​ខ្មាំង​ទាំងពីរ​នាក់​មាន​ឈ្មោះ​លោក ស៊ឹម គឹមថាន​ អាយុ​៣៥​ឆ្នាំ​ និង​លោក​ ទីន គុយហេង​អាយុ​២៦​ឆ្នាំ​អ្នក​ទាំង​ពីរ​រស់​នៅ​ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់ចាម។​

លោក​បាន​និយាយ​ថា​ប្រាក់​ចំនួន​ជាង​៥២​លាន​រៀល​ត្រូវ​បាន​រំដោះ​ដោយ​សុវត្ថិភាព​មិន​មាន​ការបាត់​បង់ទេ។​លោក​បាន​និយាយ​ថា​នេះ ​ជា​លើក​ទីមួយ​ហើយ​ដែល​បុគ្គលិក​សាខាធានាគារ​អេស៊ីលីដា​ត្រូវ​បាន​ចាប់​ជំរិត​ចាប់​តាំង​ពីធនាគារ​នេះ​បាន​ចាប់​ដំណើរ​ការតាំង​ពី​ឆ្នាំ​១៩៩២។​
«​យើង​កំពុង​គិតស្វែង​រកយុទ្ធសាស្ត្រ​និង​ដំណោះ​ស្រាយ​ជាមួយ​និង​អាជ្ញាធរ​មូល​ដ្ឋាន​ដែល​ពាក់​ព័ន្ធ​ដោយ​ផ្តោត​សំខាន់​លើ​ចំណាប់​ខ្មាំង​របស់​យើង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​យើង​រំដោះ​ចំណាប់​ខ្មាំង​បាន»៕
XS
SM
MD
LG