ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​ក្រុមហ៊ុន​ដែល​ជួល​អន្តោប្រវេសន៍​ខុស​ច្បាប់

ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ​ចូល​រួម​កម្មវិទ្យុ Hello VOA ជាមួយ​អ្នក​សម្របសម្រួល​ លោក សុខ ខេមរា ដើម្បី​ពិភាក្សា​​​អំពី​ប្រធានបទ​ «ហេតុអ្វីបានជាកម្ពុជាកំពុងដោះស្រាយជនអន្តោប្រវេន៍ខុសច្បាប់មុនសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន?» កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ទី​៦ ខែ​សីហា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

លោក​​ឧត្តមសេនីយ៍​ទោ អ៊ុក ហៃសីឡា ព្រមាន​ចាត់​វិធានការ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខ​ជំនួញ​ប្រសិន​បើ​មាន​ជួល​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់។

អាជ្ញាធរ​អន្តោប្រវេសន៍​កម្ពុជា​ទទូច​ដល់​ក្រុមហ៊ុន​កុំ​ឲ្យ​ជួល​បុគ្គលិក​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ ហើយ​ត្រូវ​ជួល​បុគ្គលិក​ខ្មែរ​ឲ្យ​អស់​លទ្ធភាព។ នេះ​ជា​ការ​អះអាង​របស់​លោក​ឧត្តមសេនីយ៍​ទោ អ៊ុក ហៃសីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែល​បាន​ចូល​រួម​ជា​វាគ្មិន​កម្មវិធី Hello VOA កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ (សូម​ចុច​ស្តាប់​កម្មវិធី​ទាំង​ស្រុង៖)

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ហើយ​នឹង​ពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​ទប់ស្កាត់​ការ​ហូរ​ចូល​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ពី​តំបន់​អាស៊ាន​និង​ប្រទេស​ផ្សេងៗ​ទៀត។

លោកឧត្តមសេនីយ៍​ទោ អ៊ុក ហៃសីឡា ព្រមាន​ចាត់​វិធានការ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខ​ជំនួញ​ប្រសិន​បើ​មាន​ជួល​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់៕

XS
SM
MD
LG