ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​កូរ៉េ​ខាងជើង​បាន​ព្រមព្រៀង​គ្នា​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ


ان گھنٹیوں کو 23 مارچ 2013ء کو چرچ کی سالگرہ کے دن بجایا جائے گا
ان گھنٹیوں کو 23 مارچ 2013ء کو چرچ کی سالگرہ کے دن بجایا جائے گا

ប្រទេស​កម្ពុជា​និង​ប្រទេស​កុម្មុយនិស្ដ​កូរ៉​ខាងជើង​បាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃពុធ​នេះ​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀតដោយ​សន្យា​ចែក​រំលែក​គ្នាទៅវិញ​ទៅមក​នូវបទពិសោធន៍​លើ​វិស័យ​សំខាន់ៗ​ចំនួន​ប្រាំ។​ វិស័យ​ទាំងនោះ​ដែល​រួមមាន​ផ្នែក​កសិកម្ម ឧស្សាហកម្ម​ ផ្នែក​បច្ចេកវិជ្ជា​ ផ្នែក​សុខាភិបាល​ ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម ​និង​វិនិយោគទុន។

ការ​ព្រមព្រៀង​នេះ​ធ្វើឡើង​ក្នុង​កិច្ច​ប្រជុំ​នៃ​គណៈកម្មការ​ចម្រុះ​ទ្វេភាគី​ក្នុង​ទីក្រុង​ភ្នំពេញ​ រវាង​គណៈ​ប្រតិភូ​ជាន់ខ្ពស់កូរ៉េខាងជើង​ដែល​មាន​សមាជិក​សរុប​ចំនួន​ប្រាំបួន​រូប ​ដឹកនាំ​ដោយ​លោក​ រី មីយុងសាន​ (Ri Myung San)​ អនុ​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ ​និង​ភាគី​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​អ៊ុច ​បូរិទ្ធ ​រដ្ឋ​លេខាធិការក្រសួង​ការ​បរទេស។

លោក​អ៊ុច បូរិទ្ធ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ក្រោយ​ពី​កិច្ច​ប្រជុំ​ថា​ ប្រទេស​កូរ៉េ​ខាងជើងនឹង​ជួយ​កម្ពុជា​ក្នុង​កា​របង្កាត់​ពូជ​ស្រូវ ​ពោត​ គោ ​និង​ពូជ​បសុបក្សី​សម្រា​ប់​បង្កើន​ទិន្នផល​ខ្ពស់ ​ រួមទាំង​ការ​ជួយផ្នែក​ការដាំ​និង​បង្កាត់​ព្រៃឈើ​ផងដែរ។ ​ដោយ​ឡែក​កម្ពុជានឹង​ជួយ​ចែក​រំលែកបទ​ពិសោធន៍​របស់​ខ្លួន​ទៅ​ដល់​ប្រទេស​កូរ៉េខាងជើង​ផ្នែកការ​ចិញ្ចឹម​ត្រី​ទឹកសាបនិង​ត្រី​សមុទ្រ។

«ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​វិស័យ​ខាង​ចិញ្ចឹម​សត្វ ​ក៏ដូចជា​វិស័យ​ខាង​ផលិត​ផល​ស្រូវ​កាន់​តែ​មាន​ការរីកចម្រើន។ ​មិត្ត​កូរ៉េ​និយាយ​ថា​ នឹង​ធ្វើការ​សិក្សា ​និង​ផ្ដល់​បទ​ពិសោធន៍​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ជំរុញឲ្យ​មាន​ខាង​ឧស្សាហកម្ម​ធនធាន​ធម្មជាតិ។​ ភាគី​ទាំងពីរ​ឯកភាព​គ្នា​ថា​ នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​ជំរុញឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ខាង​ផ្នែក​ពាណិជ្ជកម្ម​និង​វិនិយោគ​ទុន​នៃ​ប្រទេស​ទាំង​ពីរ»។

ការ​វិនិយោគ​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​គឺ​ប្រទេស​កូរ៉េ​ខាង​ជើង​មិនមាន​ជា​ដុំកំភួន​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រៅពី​ការ​បើក​ភោជនីយដ្ឋាន​មួយ​ ឬ​ពីរ​តែ​ប៉ុណ្ណោះ។

លោក​អ៊ុច​ បូរិទ្ធ​ក៏បាន​ឲ្យដឹង​ទៀត​ថា​ ប្រទេស​កូរ៉េ​ក៏​សម្លឹង​ឃើញ​ការ​នាំចូល​ផលិតផលកសិកម្មពីប្រទេស​កម្ពុជា​ ជា​ពិសេស​កម្ពុជា​អាច​មាន​លទ្ធភាព​នាំ​អង្ករ​ទៅ​កាន់​ប្រទេស​កុម្មុយនិស្ដ​មួយនេះ​ ហើយ​កម្ពុជា​ក៏អាច​នាំចូល​ពី​ប្រទេស​កូរ៉េ​ខាងជើង​នូវ​គ្រឿងយន្ដ​កសិកម្ម​មកវិញ​ដែរ។

ប្រទេស​កម្ពុជា​ និង​ប្រទេស​កូរ៉េ​ខាង​ជើង​មាន​ចំណង​ការ​ទូត​ជិតស្និទ្ធ​ជា​ប្រវត្តិសាស្ដ្រ​ជាច្រើន​ទសវត្សមក​ហើយ​ ជាពិសេស​តាម​ចំណង​មិត្តភាព​រវាង​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​នរោត្តម​សីហនុ ​និងលោក​សេនា​ប្រមុខ​គឹម ​អ៊ីលស៊ុង​របស់​ប្រទេស​កូរ៉េ​ខាងជើង។​ កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ជាច្រើន​បាន​ធ្វើ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​រហូត​ដល់​ឆ្នាំ​២០១១ ​ក៏ប៉ុន្ដែ​លោក​អ៊ុច​ បូរិទ្ធ​បញ្ជាក់​ថា ​មាន​«ការអនុវត្តតិចតួច​ណាស់»​លើ​កិច្ច​ព្រមព្រៀង​ទាំងនេះ។

លោក​ស្រី​ជា វណ្ណាត​ អ្នក​វិភាគ​ឯករាជ្យ​កម្ពុជា​មាន​ប្រសាសន៍​ថា ​ថ្វីបើ​ប្រទេស​កុម្មុយនិស្ដ​កូរ៉េ​ខាងជើង​ជួប​នូវ​វិបត្តិ​សង្គមនិង​មាន​ជម្លោះ​ជាមួយ​ប្រទេស​បងប្អូន​បង្កើត​កូរ៉េ​ខាងត្បូង​យ៉ាង​ណាក្ដី​ ក៏​កូរ៉េ​ខាងជើ​ង​អាច​មាន​លទ្ធភាព​ធ្វើ​ការ​វិនិយោគ​លើ​វិស័យ​មួយ​ចំនួន​ដែល​បាន​ព្រម​ព្រៀង​គ្នា​នោះ។​ មួយ​វិញ​ទៀត​ លោក​ស្រី​ជា វណ្ណាត​មាន​ប្រសាសន៍​ថា ​ការ​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ក្រុង​ព្យុងយ៉ាង​នៅ​ពេល​នេះនឹង​មិន​ធ្វើ​ឲ្យ​រំខានដល់​កិច្ចការ​នយោបាយ​អន្ដរជាតិ​របស់​កម្ពុជានោះ​ទេ ​ដោយសារតែកម្ពុជា​មាន​ជំហរ​អធិប​តេយ្យ​ក្នុង​វិស័យ​នយោបាយ​ការ​ទូត​របស់​ខ្លួន។

យ៉ាង​ណា​ក៏​ដោយ​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ​លោក​សុន ​ឆៃ ​តំណាងរាស្ដ្រ​គណបក្ស​សម រង្ស៊ី ​ដែល​ជា​គណបក្ស​ជំទាស់​ បាន​និយាយ​ថា ​ការ​ប្រឹងប្រែង​របស់​ប្រទេស​កូរ៉េ​ខាងជើង​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​ជាមួយ​កម្ពុជានៅ​ពេល​នេះ​គឺជា​ការស្វែង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​នយោបាយ​រវាង​កម្ពុជា​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​ដែលមាន​ការ​រីកលូតលាស់​ជាង​មាន​តុល្យភាព​នឹង​ទំនាក់ទំនង​កម្ពុជា​ជាមួយ​ខ្លួន៕

XS
SM
MD
LG