ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Live Blog៖⁣ ព្រឹត្តិការណ៍ថ្ងៃដំបូងនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦

គណ​បក្ស​នយោបាយ​ចំនួន​៥​ក្នុង​ចំណោម​២០​ ​រួមមានគណបក្សប្រជាជនកម្ពុជា⁣ គណបក្សហ្វ៊ុនសីុនបិុច⁣ គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ និងគណបក្សឆន្ទៈខ្មែរ កំពុងចាប់​ផ្តើមយុទ្ធនា​ការ​ហែ​ក្បួន​ឃោសនារក​សំឡេង​ឆ្នោត ​ជា​ទ្រង់ទ្រាយ​ធំ​នា​ថ្ងៃ​ទី៧​ ​ខែ​កក្កដា​​នេះ​ ​ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការឃោសនា​ចំនួន​ ​២១ថ្ងៃ​ ​ដើម្បី​ស្វែង​រក​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត​សម្រាប់​បោះឆ្នោត​ថ្ងៃ​ទី២៩​កក្កដា​ខាងមុខ បើទោះបីជាអវត្តមានគណបក្សប្រឆាំងដ៏ធំមួយគឺគណបក្សសង្គ្រោះជាតិក៏ដោយ។​


08:12 7.7.2018

គណបក្សខ្មែររួបរួមជាតិប្រចាំរាជធានីភ្នំពេញ បានចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីស្វែងរកសំឡេងឆ្នោតគាំទ្រពីអ្នកបោះឆ្នោត។ នេះគឺជាថ្ងៃដំបូងនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនីតិកាលទី៦។

08:19 7.7.2018

ដោយឡែក គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យក៏បានចាប់ផ្តើមការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន។ ការឃោសនាលើកនេះសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៦ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ មានលក្ខណៈខុសពីមុនដោយមិនមានការចូលរួមពីគណបក្សប្រឆាំងដ៏ធំមួយ⁣ គឺគណបក្សសង្គ្រោះជាតិចូលរួម ដោយសារតែតុលាការកំពូលបានរំលាយគណបក្សនេះកាលពីខែវិច្ឆិកាកន្លងទៅ។

08:24 7.7.2018

មុនដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សចំនួន៥នៅព្រឹកថ្ងៃទី៧⁣ ខែកក្កដានេះ VOA បានសម្ភាសលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ អំពីគោលនយោបាយនៃគណបក្សនេះក្នុងការប្រកួតប្រជែងយកអាសនៈ នៅរដ្ឋសភាជាតិ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៦ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៩⁣ ខែកក្កដាខាងមុខនេះ។ សូមលោកអ្នកទស្សនាបទសម្ភាសន៍ដែលផ្សាយផ្ទាល់តាមហ្វេសប៊ុកខាងក្រោមនេះ។

09:24 7.7.2018

ខណៈពេលនេះ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចជាង៣ទសវត្សរ៍កន្លងមកនេះ កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។ សូមទស្សនាវីដែអូផ្សាយតាមហ្វេសប៊ុកផ្ទាល់របស់ VOA អំពីយុទ្ធនាការរបស់គណបក្សកាន់អំណាចមួយនេះ។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG