ដោយឡែក គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យក៏បានចាប់ផ្តើមការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន។ ការឃោសនាលើកនេះសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៦ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ មានលក្ខណៈខុសពីមុនដោយមិនមានការចូលរួមពីគណបក្សប្រឆាំងដ៏ធំមួយ គឺគណបក្សសង្គ្រោះជាតិចូលរួម ដោយសារតែតុលាការកំពូលបានរំលាយគណបក្សនេះកាលពីខែវិច្ឆិកាកន្លងទៅ។
គណបក្សខ្មែររួបរួមជាតិប្រចាំរាជធានីភ្នំពេញ បានចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីស្វែងរកសំឡេងឆ្នោតគាំទ្រពីអ្នកបោះឆ្នោត។ នេះគឺជាថ្ងៃដំបូងនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនីតិកាលទី៦។