ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ជន​ជាតិ​ភាគ​តិច​មកពី​វៀតណាម​រក​វិធី​រួបរួម​គ្នា


Egyptians lay on the ground after being injured during clashes between security forces and supporters of Egypt's ousted President Mohamed Morsi in Ramses Square, Cairo, August 16, 2013.
Egyptians lay on the ground after being injured during clashes between security forces and supporters of Egypt's ousted President Mohamed Morsi in Ramses Square, Cairo, August 16, 2013.

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ដែល​កំពុង​ជ្រកកោណ​ក្នុង​ប្រទេស​អាមេរិក​យ៉ាង​ តិច​២​ជនជាតិ​គឺខ្មែរ​កម្ពុជា​ក្រោម​និង​ម៉ុងតាញ៉ា​បាន​ជួប​ជាមួយ​មន្ត្រី​ក្រសួង​ការបរទេស​ស.រ.អា​ជា​បន្ត​បន្ទាប់​ចាប់តាំង​ពី​ខែ​មេសា​មក​ដើម្បី​ពិភាក្សា​អំពី​គម្រោង​ការបង្រួប​បង្រួម​គ្នា​រវាង​ជនជាតិ​ដើម​ភាគ​តិច​ឲ្យ​ក្លាយ​ជា​សំឡេង​តែ​មួយ​ក្នុង​ គោល​បំណង​អ្វី​ដែល​ពួកគេ​ចាត់​ទុក​ថា​ដើម្បី​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​វៀតណាម​លើ​ក្រុម​ជនជាតិ​ភាគតិច​នៅ​ទីនោះ។

ក្រុម​មេដឹកនាំ​ជនជាតិ​ភាគតិច​ទាំងនេះ​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​វៀតណាម​ ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស ​សិទ្ធិ​សាសនា​ ដីធ្លី​និង​រឿងរ៉ាវ​ជាច្រើន​ទៀត​ ទៅ​លើ​ ជនជាតិ​របស់​ពួកគេ​រៀងៗ​ខ្លួន។​ ក្រុម​មេដឹកនាំ​ទាំងនោះ​មានជំនឿ​ថា​ការស្វែង​រក​សំឡេង​តែ​មួយ​ដែល​មាន​ការគាំទ្រ​ពី​ស.រ.អា​គឺ​ជា​កម្លាំង​អាច​បញ្ឈប់​ការរំលោភ​បំពាន​សិទ្ធិ​មនុស្ស​លើ​ជនជាតិ​ដើម​ភាគតិច​បាន។

ថ្លែង​ប្រាប់​វីអូអេ​កាលពី​សប្តាហ៍​មុន​តាម​ទូរស័ព្ទ​លោក​ថាច់ ង៉ុកថាច់​ប្រធាន​ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​អះអាង​ថា​ស.រ.អា​ចង់ឃើញ​ការបង្រួប​បង្រួមគ្នា​ ក្នុង​ចំណោម​ជនជាតិ​ដើម​ភាគតិច​ហើយ​ចង់​ឲ្យ​សហព័ន្ធ​ខ្មែរក្រោម​មាន​តួនាទី​ចាប់ផ្តើម​ការ​បង្រួប​បង្រួម​នេះ​ព្រោះគេ​បាន​ដឹង​ថា​សហព័ន្ធ​មាន​ទំនាក់​ ទំនង​ជាមួយ​ជនជាតិ​ទាំងអស់​ហ្នឹង។

«ដូច្នេះ​យើង​ឃើញ​ថា​ការចង់បាន​របស់​ក្រសួង​ការបរទេស​ស..អា​នេះ​គឺថា​ជារឿង​មួយ​ដែល​ជា​បំណង​របស់​ជនជាតិ​ដើម​ទាំងអស់​ក្នុង​ប្រទេស​វៀតណាម​ចង់​បាន​ដែរ»

លោក​ ថាច់ ង៉ុកថាច់​អះអាង​ថា៖

«ក្រសួង​ការ​បរទេស​ស..អា​គឺថា​សំខាន់​ទីមួយ​ គឺថា​យើង​ធ្វើឲ្យ​ពួកគាត់​អស់ ចម្ងល់។​ អស់​ចម្ងល់​ទីមួយ​ត្រង់​ថា​រដ្ឋាភិបាល​កុម្មុយនីស្ត​យួន​តែងតែ​ចោទ​យើង​ថា​ជា​ក្រុមភេរវកម្ម​ ក្រុមបំបែក​បំបាក់​ប្រទេស។​ ទីពីរ​បង្ហាញ​ឲ្យ​ឃើញ​ថា ​ស..អា​ ក្រសួង​ការ​បរទេស​ស..អា​មាន​ទំនុក​ទុកចិត្ត​ដល់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ ក្រោម​ដោយសារ​យើង​ធ្វើការ​ហ្មត់ចត់»

មាន​ជនជាតិ​ដើម​ភាគតិច​ជាង​៥០​ជនជាតិ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ វៀតណាម​ត្រូវ​បាន​គេ​អះអាង​ថា​ត្រូវ​អាជ្ញាធរ​វៀតណាម​រិតត្បិត​ផ្នែក​សាសនា ​សិទ្ធិ​មនុស្ស​ស្រដៀងៗ​គ្នា​នឹង​ការរិតត្បិត​ ការធ្វើទុក្ខ​បុកម្នេញ​ពលរដ្ឋ​កម្ពុជា​ក្រោម។​នៅ​ក្នុង​សម្ព័នភាព​មាន​ជនជាតិ​ភាគតិច​តៃ(Tai)​ផង​ដែរ។

លោក​ ថាច់ ង៉ុកថាច់​ពុំបាន​អះអាង​ពី​មូលហេតុ​អ្វី​ដែល​ស.រ.អា​ចង់ឃើញ​ជនជាតិ ភាគតិច​មាន​ការ​បង្រួប​បង្រួម​គ្នា​នោះ​ទេ។

ដោយ​បាន​បញ្ជាក់​ថា​មាន​ការជួប​ជាមួយ​តំណាង​ខ្មែរ​កម្ពុជា​ក្រោម​កាល​ពី​ពេល ថ្មីៗ​នេះ ​មន្ត្រី​ក្រសួងការ​បរទេស​សរអា​ម្នាក់​ដែល​សុំ​ឱ្យ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​មិនមាន​សិទ្ធិ​ក្នុង​ការ​ឆ្លើយ​ជាមួយ​អ្នក​សារព័ត៌មាន​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ​ចំៗ​ទេ​ទាក់ទង​នឹង​ការ​បង្រួប​បង្រួម​ជនជាតិ​ភាគ​តិច។ តែក្នុង​សារ​អេឡិក​ត្រូនិក​អ៊ីម៉េល​ឆ្លើយតប​សំណួរ​វីអូអេ​ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា៖

«ខ្មែរ​កម្ពុជា​ក្រោម​ម៉ុងតាញ៉ា​និង​មួង​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​និង​សង្គម​ ស្រដៀង​គ្នា។​ សរអា​បន្ត​លើក​ទឹក​ចិត្ត​ដល់​វៀតណាម​អនុវត្ត​គោល​នយោបាយ​ ដែល​ជំរុញ​ឲ្យ​ផ្តល់​ឱកាស​សង្គម​និង​សេដ្ឋកិច្ច​ដ៏ធំធេង​សម្រាប់​ជនជាតិ​ភាគតិច​ ទាំងអស់»

អ្នកនាំពាក្យ​ដដែល​បាន​អះអាង​ថា​ក្រសួង​ការ​បរទេស​សរអា​បានស្តាប់​នូវ​ក្តី​បារម្ភ​របស់​តំណាង​ខ្មែរ​ក្រោម​ហើយ​នឹង​បន្ត​ជួប​តទៅ​ទៀត​ដើម្បី​ស្វែង​យល់​ពី​ទស្សនៈ​ និង​ក្តីបារម្ភ​របស់​ពួកគេ។

«ក្រសួង​ការ​បរទេស​ស..អា​បាន​ទទួល​យក​ក្តី​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​ហើយ​បន្ត​ជំរុញ​ឲ្យ​វៀតណាម​ធ្វើឲ្យ​ប្រសើរ​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​ខ្លួន​រួម​ទាំង​តំបន់​ជនជាតិ​ភាគតិច​ផង​ដែរ»

លោក Kok KSor ​ប្រធាន​អង្គការ​ម៉ុងតាញ៉ា​មួយ​នៅ​សរអារដ្ឋ​អាមេរិក​ក្នុង​រដ្ឋ South Carolina​ បាន​អះអាង​ថា​ជនជាតិ​ម៉ុងតាញ៉ា​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់គុក​ដោយសារ​ការធ្វើទុក្ខ​បុកម្នេញ​ផ្សេងៗ​ ដូចជា​ រំលោភ​ដីធី្ល​ គ្មាន​សិទ្ធិ​សេរីភាព​ខាង​ជំនឿ​សាសនា​តែ​ឲ្យ​គោរព​រូបសំណាក​លោកហូជីមីញ​ជា​អតីត​មេដឹកនាំ​វៀតណាម​ជាដើម។

លោក កុក ស​ បាន​បញ្ជាក់​ថា៖

«ព្រះវិហារ​របស់​យើង​ត្រូវគេ​ដាក់​រូប​សំណាក​ លោក ហូ ជីមីញ​ដើម្បី​ឱ្យ​ថ្វាយ​បង្គំ​ មុន​ពេល​យើង​ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់​របស់​យើង។​ ព្រោះ​វៀតណាម​និយាយ​ថា​ យើង​មិន​អាច​ដាក់​ព្រះ​ជា​ម្ចាស់​របស់​យើង​នៅ​ពី​លើ​អ្វី​គ្រប់​យ៉ាង​ទេ។​ យើង​ត្រូវ​ តែ​ដាក់​គណបក្ស​លើ​អ្វីៗ​ទាំង​អស់។​ ប៉ុន្តែ​រឿង​នោះ​មិនមែន​ជា​រឿង​ត្រឹមត្រូវ​ តាម​ច្បាប់​របស់​យើង​ដែល​ជឿ​លើ​ព្រះ​យេស៊ូគ្រឹស្ទ​ជាម្ចាស់​ទេ»

លោកបាន​បន្ថែមថា៖

«បច្ចុប្បន្ន​ពលរដ្ឋ​របស់​យើង​មិនអាច​ជួប​ជុំ​គ្នា​២​ទៅ​៣​នាក់​បាន​ផង​ដើម្បី​ថ្វាយ​បង្គំ​ ព្រះ​ជា​ម្ចាស់។​ ប្រសិនបើ​យើង​ធ្វើ​គេ​នឹង​ចាប់​បញ្ជូន​យើង​ទៅ​ដាក់​គុក​ ហើយធ្វើ ទារុណកម្ម»

លោក ​កុក ស ​បាន​ថ្លែង​ថា​វៀតណាម​ជា​សមាជិក​នៃ​អ.ស.ប។ ​វៀតណាម​ត្រូវតែ គោរព​ច្បាប់​អន្តរជាតិ។​ លោក​ថ្លែង​ថា​ក្រុម​ជនជាតិ​ភាគតិច​នឹង​ចង​សម្ព័ន្ធភាព​ ជាមួយ​គ្នា​ជា​កម្លាំង​តែ​មួយ​ដើម្បី​ទាមទារ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​មនុស្ស​ និង​ទាមទារ​ឲ្យ​ស.រ.អា​ដាក់​សម្ពាធ​លើ​ប្រទេស​វៀតណាម​រឿង​ការ​រំលោភសិទ្ធិ​ មនុស្ស​នេះ។ ​

ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​កុម្មុយនិស្ត​ជារឿយៗ​បដិសេធ​ពី​ការ​ចោទ ប្រកាន់​ថា​ខ្លួន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​និង​បិទ​សេរីភាព​ផ្នែក​សាសនា។

ទាំង​លោក​ ថាច់ ង៉ុកថាច់​និង​លោក​ កុក ស​ដែល​មាន​ក្តី​សង្ឃឹម​ពី​ការ​ផ្លាស់ប្តូរ​ក្នុង​ ប្រទេស​វៀតណាម​បានអះអាង​ថា​ការរួមរួម​គ្នា​គ្មាន​បំណង​អ្វី​ផ្សេង​ក្រៅ​ពី​តវ៉ា​ តាម​រយៈ​អហិង្សា​ឲ្យ​វៀតណាម​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​ជនជាតិ​ភាគតិច​ ក្នុង​ប្រទេស​វៀតណាម​តែ​ប៉ុណ្ណោះ​ទេ។

ពលរដ្ឋ​កម្ពុជា​ក្រោម​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​មាន​៨​លាន​នាក់​ ហើយ​ជនជាតិ​ម៉ុង តាញ៉ា​ដែល​ធ្លាប់​ចូលរួម​ជាមួយ​ស.រ.អា​ក្នុង​សង្គ្រាម​វៀតណាម​ដើម​ទសវត្សរ៍​ទី​៧០​ត្រូវគេ​ប៉ាន់​ប្រមាណ​ថា​មាន​ជិត​១លាន​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​វៀតណាម។

លោក ​Joshua Cooper​ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​សហព័ន្ធ​ខ្មែរក្រោម​បាន​ថ្លែង​ប្រាប់ វីអូអេ​បន្ទាប់​ពី​ជំនួប​ជាមួយ​មន្ត្រី​ក្រសួង​ការ​បរទេស​កាលពី​ថ្ងៃអង្គារ​ថា​សមាគម​ អាស៊ាន​ដែល​មាន​កិច្ច​ប្រជុំ​កំពូល​ក្នុង​ប្រទេស​កម្ពុជា​ចុង​ឆ្នាំ​នេះ​បង្កើត​នូវ​សេចក្តី​ ប្រកាស​រួម​អំពី​សិទ្ធិ​មនុស្ស​ដែល​គួរ​ឲ្យ​មាន​ការផ្សារ​ភ្ជាប់​គ្នា​រវាង​ជនជាតិ​ដើម​ ភាគ​តិច​ហើយ​សិទ្ធិ​របស់​ពួកគេ​គួរ​ត្រូវ​គោរព​និង​ចែង​ផង​ដែរ។

«ដូច្នេះ​ជា​រឿង​សំខាន់​ដែល​ជនជាតិ​ដើម​ភាគតិច​ក្នុង​តំបន់​អាស៊ាន​រួមគ្នា​ដើម្បី​ ធ្វើ​ឲ្យ​ប្រាកដ​ថា​សេចក្តី​ប្រកាស​របស់​អាស៊ាន​ត្រូវ​បញ្ចូល​បញ្ហា​សិទ្ធិ​មនុស្ស​ របស់​ជនជាតិ​ភាគតិច។​ ដូច្នេះ​យើង​កំពុងតែ​ធ្វើ​កិច្ច​ការងារ​នេះ​មុន​ពេល​ដែល​សេចក្តី​ប្រកាស​នោះ​ត្រូវ​អនុម័ត​នៅ​ឆ្នាំ​នេះ»

លោក​បាន​ថ្លែង​ថា​ទិដ្ឋភាព​មួយ​ទៀត​គឺ​ត្រូវ​ឲ្យ​មាន​បញ្ហា​គោរព​សិទ្ធិ​មនុស្ស​របស់​ ជនជាតិ​ភាគ​តិច​ក្នុង​តំបន់​ជា​រឿង​សំខាន់​ក្នុង​ការដាក់​បញ្ហា​សិទ្ធិ​មនុស្ស​ជជែក​ ជា​សំខាន់​ជាមួយ​ប្រទេស​ក្នុង​អនុមហា​តំបន់​ទន្លេ​មេគង្គ​ដែល​ស.រ.អា​បាន​ផ្តួច​ផ្តើម​ ទាក់​ទង​នឹង​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​បរិដ្ឋាន​ សុខាភិបាល​ អប់រំ ហេដ្ឋា​រចនា​សម្ព័ន​និង​ការអភិវឌ្ឍ។

លោក​ Joshua ​បាន​អះអាង​ថា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​និង​ម៉ុងតាញ៉ា​បាន​ជួប​ ពិភាក្សា​អំពី​រឿង​នេះ​ជាមួយ​ស.រ.អា​ក្នុងការ​រួបរួម​ក្រុមជនជាតិ​ភាគតិច​នៅ​វៀតណាម​ជាមុន​រួច​បន្ត​រួបរួម​គ្នា​ក្នុង​តំបន់​តែម្តង​ដូចជា​ជនជាតិ​ភាគតិច​នៅ​ប្រទេស ​ឡាវ ​និង​ថៃ៕

XS
SM
MD
LG