ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពី​បញ្ហា​បង្ហោះ​បាឡុង​យក្ស៖ ​ប្រវត្តិ​សាស្ត្រ​ដ៏​ស្មុគស្មាញ​នៃ​​ទំនាក់ទំនង​អាមេរិក​និង​ចិន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពី​ថ្ងៃ​ទី១៥ ​មករា​​ បាឡុង​យក្ស​ពណ៌ស​មួយ​ត្រូវបាន​គេ​ឃើញ​ហោះ​លើ​តំបន់​ឆ្នេរ Hainan ​ខេត្ត​ដែន​កោះ​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន។​ នៅ​ថ្ងៃទី​២៨ ខែ​មករា វា​បាន​ហោះ​ចូល​ដែន​អាកាស​របស់​សហរដ្ឋ​អាមេរិក​នៅ​រដ្ឋ Alaskaហើយ​បន្ត​ហោះ​ទៅ​ទិស​ខាងត្បូង​ចូល​ប្រទេស​កាណាដា។ ចាប់​ពី​ថ្ងៃទី៣១ ខែ​មករា ដល់​ថ្ងៃ​ទី៤ ខែ​កុម្ភៈ បាឡុង​យក្ស​នោះ​​បាន​ហោះ​ពាសពេញ​សហរដ្ឋ​​អាមេរិក​ រហូត​ដល់​ពេល​វា​​ត្រូវបាន​បាញ់​កម្ទេច​ចោល​ដោយ​យន្តហោះ​ចម្បាំង​​អាមេរិក​មួយ​ នៅ​តំបន់​ឆ្នេរ​នៃ​រដ្ឋ​ South Carolina។ ព្រឹត្តិការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ភាពតានតឹង​ជា​​ថ្មី​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន ក៏​ដូចជា​រូបកំប្លែង​ជាច្រើន​លើ​អ៊ិនធឺណិត។ វីអូអេ​ពិនិត្យ​មើល​នូវ​ទំនាក់​ទំនង​​ដ៏​រកាំ​រកូស​ក្នុង​រយៈពេល​ជាង​ ៥០ ឆ្នាំ​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន៕

XS
SM
MD
LG