ដោយមិនភ្លេចតាមការសន្យារបស់ខ្លួននៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសិទ្ឋិមនុស្សរបស់លោកកឹម សុខាបានប្រគល់សម្ភារៈការិយាល័យនិងរថយន្តសង្គ្រោះដល់ឃុំទាំង១៨ដែលសមាជិករបស់ខ្លួនបានជាប់ឆ្នោតជាមេឃុំ។
នេះគឺជាលើកដំបូងហើយសម្រាប់គណបក្សសិទ្ឋិមនុស្សដែលបានគោរពតាមកិច្ចសន្យារបស់ខ្លួនក៏ប៉ុន្តែគណបក្សគ្រប់គ្រងអំណាចបានចំអកថា នេះជានយោបាយប្រជាភិថុត និងបានរិះគន់ថា គណបក្សសិទ្ឋិមនុស្សគ្មានថវិកាម្រាប់ទិញរថយន្តទៅចែកជូនមេឃុំជាប់ឆ្នោតទេ។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសិទ្ឋិមនុស្សឲ្យដឹងថាលោកកឹម សុខាប្រធានគណបក្សបានប្រគល់កុំព្យូទ័រលើតុ ម៉ាស៊ីនបោះពុម្ព ផ្ទាំងកៅស៊ូមួយផ្ទាំង ព្រមទាំងរថយន្តចំនួនបីគ្រឿងជាលើកតំបូងដល់មេឃុំមកពីខេត្តកំពង់ចាម ព្រៃវែង និង ខេត្តកំពត ដែលគណបក្សនេះបានកាន់កាប់ជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់។
គណបក្សសិទ្ឋិមនុស្សបានទទួលតំណែងជាប្រធានក្រុមប្រឹក្សាឃុំចំនួន១៨ឃុំ គណបក្សសម រង្ស៊ី ទទួលបាន២២ ចំណែកឯគណបក្សគ្រប់គ្រងអំណាចទទួលបាន១៥៩៣ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទីបីនៅទួទាំងប្រទេស។
លោកប៉ុល ហំម អ្នកនាំពាក្សគណបក្សសិទ្ឋិមនុស្សបាននិយាយថានេះជាការអនុវត្តគោលនយោបាយរបស់គណបក្សសិទ្ឋិមនុស្ស។លោកបានបញ្ជាក់ថាគណបក្សរបស់លោកមិនភូតភរម្ចាស់សន្លឹកឆ្នោតទេ។លោកបានមានប្រសាសន៏ថា សម្រាប់រថយន្តគឺដើម្បីយកទៅដឹកអ្នកជំងឺដោយមិនប្រកាន់និន្នាការនយោបាយ។
«មិនមែនសម្រាប់ប្រើផ្ទាល់ខ្លួនទេគឺសម្រាប់ឲ្យឃុំគាត់ជួយសម្រួលខ្លះៗដល់ប្រជាពលរដ្ឋយើងនៅពេលដែលគាត់ឈឺយប់ព្រលប់នៅពេលដែលគាត់អត់មានរថយន្ត។មិនមែនសម្រាប់អ្នកបោះឆ្នោតឲ្យគណបក្សសិទ្ឋិមនុស្សទេគឺសម្រាប់ប្រជាពលរដ្ឋទូទៅ យើងមិនប្រកាន់បក្សប្រកាន់ក្រុមទេ»។
លោកគង់ ប៊ុនឈឿន ប្រធានក្រុមប្រឹក្សាឃុំ គរស្រុកព្រៃឈរខេត្តកំពុងចាមដែលទើបជាប់ឆ្នោតថ្មីបាននិយាយថាលោកបានទទួលសម្ភារៈការិយាល័យរួចហើយតែរថយន្តលោកមិនទាន់បានទទួលនៅឡើយទេ។
លោកបានបញ្ជាក់ថាលោកនិងយកសម្ភារៈទាំងនេះទៅបម្រើប្រជាជនតាមគោលនយោបាយរបស់គណបក្ស។
«ខ្ញុំយកមកដើម្បីបម្រើប្រជាពលរដ្ឋនៅតាមឃុំហ្នឹងដូចជាអត្រានុកូលដ្ឋាន សៀវភៅគ្រួសារ អាពារហ៍ពិពាហ៍និងលិខិតស្នាមផ្សេងៗទាំងអស់ដែលជាតម្រូវការណ៍របស់ប្រជាពលរដ្ឋនៅក្នុងឃុំ»។
លោក ម៉ែន សុខៃ ប្រធានក្រុមប្រឹក្សាឃុំល្បើក ស្រុកឈូកខេត្តកំពតបាននិយាយថានេះជាគោលនយោបាយមួយដ៏ល្អរបស់គណបក្សសិទ្ឋិមនុស្សដែលមិនធ្លាប់បានឃើញអនុវត្តក្នុងឃុំរបស់លោកកន្លងមក។
លោកបានបញ្ជាក់ថា ឃុំរបស់លោកនៅឆ្លាយពីមន្ទីរពេទ្យដែលជាការលំបាកក្នុងការដឹកជញ្ជូនអ្នកជំងឺ។
«តំបន់នេះជាតំបន់ដាច់ស្រយាលតំបន់ព្រៃភ្នំជួបការលំបាកច្រើនចំពោះប្រជាពលរដ្ឋក្រីក្រគ្នាអត់មានសាហ៊ុយ។ កាលណាមានឈឺ នៅមន្ទីរពេទ្យគ្នាត្រូវលក់ដីដើម្បីមើលខ្លួននិងព្យាបាល»។
លោកជាម យៀប អ្នកតំណាងរាស្ត្រ និងជាសមាជិកគណៈកម្មការនាយកគណបក្សគ្រប់គ្រងអំណាចមិនមានជំនឿថាគណបក្សសិទ្ឋិមនុស្សមានថវិកាទិញរថយន្តសង្គ្រោះដល់ឃុំដែលមានជាប់ឆ្នោតទេ។លោកបានអះអាងថានេះជានយោបាយប្រជាភិថុត។
«បើយើងពិនិត្យមើលលទ្ឋភាពរបស់លោកកឹម សុខាដូចជាមិនមានអ្វីទៅដល់ហ្នឹងទេ។គ្រាន់តែគាត់បញ្ចេញសម្តីរបស់គាត់ដើម្បីប្រមូលផ្តុំប្រជាប្រីយភាពឬប្រជាប្រីយភាពពីប្រជាពលរដ្ឋដើម្បីឲ្យគាំទ្រគាត់»។
គណបក្សសិទ្ឋិមនុស្សមិនទាន់បានបញ្ជាក់លម្អិតថាតើសេវាថែទាំរថយន្ត អ្នកបើកបរ និងប្រេងសម្រាប់ចាក់រថយន្តជាបន្ទុករបស់អ្នកណាទេ។
លោកប៉ុល ហំម បានបញ្ជាក់ថា គណបក្សនេះនឹងបង្ហាញផែនការណ៍លម្អិតនៅពេលក្រោយ៕