ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​កម្ពុជា​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​«ដែលតា»​ប្រមាណ​១៤០​ករណី​ក្នុង​មួយ​ថ្ងៃ


រូប​កសារ៖ បុគ្គលិកសុខាភិបាលកំពុងយកសំណាកពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើេតស្តរកជំងឺកូវីដ១៩ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូប​កសារ៖ បុគ្គលិកសុខាភិបាលកំពុងយកសំណាកពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើេតស្តរកជំងឺកូវីដ១៩ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)

អាជ្ញាធរ​សុខាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​រក​ឃើញ​ករណី​វីរុស​បំប្លែង​ថ្មី​ដែលតា​ (Delta)​ប្រមាណ​១៤០​ករណី ដែល​នាំ​ឲ្យ​ករណី​ឆ្លង​វីរុស​ថ្មី​នេះ​សរុប កើន​ឡើង​ដល់​ជាង​១.៥០០​នាក់​នៅ​ទូទាំង​ប្រទេស។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។

ទិន្នន័យ​របស់​ក្រសួង​សុខា​ភិបាល​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ករណី​វីរុស​បំប្លែង​ថ្មី​ដែលតា មាន​ចំនួន​១៣៨​នាក់ ដែល​ក្នុង​នោះ​នៅ​តំបន់​ដែល​រកឃើញ​ច្រើន​ជាងគេ​គឺ​រាជធានី​ភ្នំពេញ​ចំនួន​៤៣នាក់​ខេត្ត​បន្ទាយ​មានជ័យ​មាន​ចំនួន​៣៥​នាក់ និង​ខេត្ត​ឧត្តរ​មាន​ជ័យ​ចំនួន​១៦​នាក់។

បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​ដែលតា​សរុប មាន​ចំនួន​១.៥៣៤​នាក់ គិត​ចាប់តាំង​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ដល់​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១។ វីរុស​ដែលតា​ដែល​ឆ្លង​លឿន​ជាង​មុន និង​មាន​កម្រិត​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ត្រូវ​បាន​រក​ឃើញ​នៅ​តាម​ខេត្ត​ក្រុង​ចំនួន​២៣​នៅ​ទូទាំង​ប្រទេស លើក​លែង​តែ​ខេត្ត​កែប និង​ខេត្ត​ក្រចេះ។

គួរ​បញ្ជាក់​ថា​ការ​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​ដែល​តា​ជា​បន្ត​បន្ទាប់​នេះ នាំ​ឲ្យ​កម្ពុជាចាក់វ៉ាក់​សាំង​ដូស​ជំរុញ​ឬ​ដូស​ទី​៣​ដល់​ប្រជា​ពល​រដ្ឋ ដែល​រដ្ឋាភិបាល​បាន​ដាក់​គោល​ដៅ​ចាក់​ឲ្យ​ហើយ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២២៕

XS
SM
MD
LG